(Vietjet, HCMC, June 28th, 2017) – In May, Vietjet received three new aircraft to contribute to build a new generation and modern aircraft fleet. Vietjet launched new international routes and increased frequencies of international flights to meet the increasing travel demand of domestic passengers in high season.

(ក្រុម​ហ៊ុន​ Vietjet ទីក្រុង​ហូជីមិញ​ ថ្ងៃ​ទី​ ២៨ ខែ​មិថុនា​ ឆ្នាំ​ ២០១៧) – នៅ​ក្នុង​ខែ​ឧសភា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet ​ទទួលបាន​​យន្តហោះ​ថ្មី​ចំនួន​ ៣ គ្រឿង​ដើម្បី​រួម​ចំណែក​​កសាង​យន្ត​ហោះ​​ទំនើបជំនាន់​ថ្មី​​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet បាន​បើក​ដំណើរ​ការ​ជើង​​ហោះ​ហើរអន្តរជាតិ​​ថ្មី និង​បង្កើន​ភាព​ញឹក​ញាប់​នៃ​​ជើង​ហោះ​ហើរ​អន្តរជាតិ​ដើម្បី​បំពេញ​តម្រូវ​ការ​កើន​ឡើង​ខ្ពស់​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដំណើរ​ក្នុង​ស្រុក​នា​រដូវ​កាល​សម្បូរ​ភ្ញៀវ​។​​

In May, Vietjet launched Da Nang – Seoul route; opened sales campaign for the route between Hanoi and Yangon (Myanmar), which is expected to operate as of August 31st, 2017. Besides, Vietjet also increased frequencies of international routes to 11 return flights/ week from July 21st, 2017 and 14 return flights/ week from August 2nd, 2017 for Hanoi – Taipei (Taiwan) route and Hanoi – Seoul (Korea) route respectively.

កាល​ពី​ខែ​ឧសភា​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet បានបើក​ជើង​ហោះ​ហើរ​ពីទីក្រុង​ដាណាង-ទី​ក្រុង​សេអ៊ូល​ និង​បើកយុទ្ធនាការ​លក់​សម្រាប់​ជើង​ហោះ​ហើរ​ពី​​ទីក្រុង​​ហាណូយ​-ទីក្រុង​យ៉ាងហ្គូន​ (ប្រទេសមីយ៉ាន់​ម៉ា) ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​ ៣១ ខែ សីហា ឆ្នាំ ២០១៧​។ ក្រៅ​ពី​នេះ​ ​​​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet ក៏​បានបង្កើន​ជើង​ហោះ​ហើរ​អន្តរជាតិ​រហូត​ដល់​ ១១ ជើង​ក្នុង​មួយ​សប្តាហ៍​ចាប់​ពី​ថ្ងៃទី​ ២១ ខែ​កក្កដា​ ឆ្នាំ​ ២០១៧​ និង​ ១៤ ជើង​ក្នុង​មួយ​សប្តាហ៍​ ចាប់​ពី​ថ្ងៃ​ទី​ ២ ខែ សីហា​ ឆ្នាំ​ ២០១៧​ សម្រាប់​ជើង​ហោះ​ហើរ​ពី​ទីក្រុងហាណណូយ-ទីក្រុង​​តៃ​ប៉ិ​ (ប្រទេស​តៃវ៉ាន់)​ និង​ទីក្រុង​ហាណូយ-ទីក្រុង​​សេអ៊ូល​ (ប្រទេសកូរ៉េ)​ ជាបន្ត​បន្ទាប់​។ ​

A long with launching a series of new routes, Vietjet remained its high load factor, over than 88%. In the first 5 months of 2017, Vietjet operated nearly 39,100 safe flights, had transported more than 6.5 million passengers, an increase of 29% as compared to same period of 2016. In May, it carried over 1.5 million passengers.

រួ​ម​ជាមួយនឹង​ការ​បើក​ដំណើរ​ការ​ជើង​ហោះ​ហើរ​ថ្មីៗជា​ច្រើន​ខ្សែ​ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet នៅ​តែមាន​​សមត្ថភាព​ផ្ទុក​ទម្ងន់​ខ្ពស់​របស់​ខ្លួន​ច្រើន​ជាង​ ៨៨%។ ក្នុង​រយៈ​ពេល​ ៥ ខែដំបូង​នៃ​ឆ្នាំ​ ២០១៧ ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet បាន​ប្រតិបត្តិការ​ជើង​ហោះហើរ​សុវត្ថិភាព​ជិត​ ៣៩,១០០ ជើង​ បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជា​ ៦.៥ លាននាក់​ ដែល​នេះ​បាន​កើន​ឡើង​ ២៩% ធៀប​នឹង​ឆ្នាំ​ទៅ​ឆ្នាំ​ ២០១៦​។ កាល​ពី​ខែឧសភា​ ក្រុម​ហ៊ុន​នេះ​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ជា​ង​ ១.៥ លាន​នាក់​។​

Up to the end of May, Vietjet had its own online ticket distribution channel and consumer sẻvices which stood at 21,378 sales points, an increase by 2,803 points compared to that by December 31st, 2016.

រហូត​ដល់ចុងខែឧសភាព ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន​បង្កើត​បណ្ដាញ​ចែក​ចាយ​សំបុត្រ​អនឡាញ និងសេវាកម្មបម្រើអតិថិជនដែលមានពិន្ទុសរុបទាំងអស់ចំនួន ២១,១៣៨ ពិន្ទុ ដែលកើនឡើងចំនួន ២០៨០ ពិន្ទុបើប្រៀបធៀបទៅនឹងតួរលេខនេះកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៦។

With this result, the revenue from airline operation of Vietjet in May approximately stood at VND 8,352 billion, an increase of 44% compared to the same period of the preceding year and exceeded budgeted forecast by 9%.

ជាមួយនឹងលទ្ធផលនេះ ចំណូលដែល​ទទួល​បាន​ពីប្រតិបត្តិ​ការអាកាសចរណ៍​គិត​ត្រឹម​ខែ​ឧសភាមានប្រមាណជា ៨,៣៥២ ពាន់លានដុង ជាការកើនឡើងចំនួន ៤៤ ភាគរយ​បើប្រៀប​ទៅកំឡុង​ពេលដូចគ្នាកាលពីឆ្នាំមុន និងការប្រមើលមើល​ទុកមុនថានឹង​មានថវិកា​កើនឡើង​រហូត​ដល់ ៩ ភាគរយឯណោះ។

At the visit of Prime Minister Nguyen Xuan Phuc to the US in late May, Vietjet signed agreements with CFM International, GECAS and Honeywell Aviation, as witnessed by Prime Minister Nguyen Xuan Phuc and US Secretary of Commerce Wilbur L. Ross, Jr. Those agreements were worth USD 4.7 billion.

ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅកាន់​សហរដ្ឋ​អាមេរិក​កាលពីចុងខែឧសភា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ជាមួយនឹង ក្រុមហ៊ុន CFM International ក្រុមហ៊ុន GECAS និងក្រុមហ៊ុន Honeywell Aviation ដែលមានលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោក Wilbur L. Ross, Jr រដ្ឋលេខា​ធិកា US Secretary of Commerce ជាសាក្សីដ៏សំខាន់ផងដែរ។ កិច្ចសន្យា​នោះគិតជា​ទឹក​ប្រាក់​សរុបចំនួន ៤.៧ ពាន់លានដុល្លារ។

Later, in Tokyo, Japan, Vietjet and Mitsubishi UFJ Lease & Finance (MUL), a member a member of Japan’s leading finance group Mitsubishi UFJ Financial Group (MUFG), signed a strategic agreement which would pave the way for MUL to finance Vietjet’s acquisition of three brand new A321 aircraft, worth US$348 million.

ក្រោយមក នៅទីក្រុង Tokyo ប្រទេស ជប៉ុន ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Mitsubishi UFJ Lease & Finance (MUL) ជាសមាជិកមួយនៃក្រុមហ៊ុនហិរញ្ញវត្ថុ Mitsubishi UFJ Financial Group (MUFG) ដែលឈានមុខគេបានចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​យុទ្ធសាស្រ្ត​មួយដែលនឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន MUL ដើម្បីផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការទិញយន្តហោះម៉ាក A321 ថ្មីចំនួន 3 គ្រឿង​ដែល​មាន​តម្លៃ ៣៤៨ លានដុល្លារអាមេរិក។

About Vietjet:
អំពីក្រុមហ៊ុនអាកាសចរណ៍ Vietjet

Established in 2007, Vietjet officially launched operations in December 2011. After five years of operations, the airline has flown over 35 million passengers, and been awarded 32 domestic and nine international accolades such as one of the Top 500 Brands in Asia 2016, “The Best Asian Low Cost Carrier 2015” at the TTG Travel Awards 2015, etc.

Currently, the airline boasts a fleet of 45 aircraft, including A320s and A321s, and operates over 300 flights per day. It currently operates 63 routes in Vietnam and across the region to international destinations such as Hong Kong, Thailand, Singapore, South Korea, Taiwan, Malaysia, Cambodia, China and Myanmar. For more information, please visit the web at www.vietjetair.com

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចាប់ផ្ដើម​ប្រតិបត្តិការ​ដំបូង​ក្នុងខែធ្នូ កាលពីឆ្នាំ ២០១១។ បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ក្រុមហ៊ុន​នេះបានដឹក​ជញ្ជូន​អ្នកដំណើរ​ជាង​ ៣៥ លាននាក់ និងទទួលបានការពានរង្វាន់ក្នុងស្រុកចំនួន ៣២ និងអន្តរជាតិចំនួន ៩ ដោយ​​ក្នុង​នោះមានដូចជាការក្លាយជាក្រុមហ៊ុនមួយក្នុងចំណោម Top 500 Brands នៅអាស៊ី កាល​ពី​ឆ្នាំ ២០១៦ ពានរង្វាន់ “The Best Asian Low Cost Carrier 2015” នៅ​ឯ​ការប្រគល់​ពាន​រង្វាន់ TTG Travel Awards 2015។ល។ ថ្មីៗនេះ ក្រុមហ៊ុននេះ​បានបង្ហាញ​យន្តហោះ​ចំនួន​ ៤៥ រួមមានទាំងយន្តហោះម៉ូដែល A320 និង A321 និងប្រតិបត្តិការជាង 300 ជើងក្នុង​មួយ​ថ្ងៃ​។ បច្ចុប្បន្នវាមានប្រតិបត្តិការ 63 ខ្សែនៅប្រទេសវៀតណាម និងនៅទូទាំង​តំបន់​ទៅកាន់​ទិសដៅអន្ដរជាតិដូចជាហុងកុង ថៃ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ាឡេស៊ី ប្រទេស​កម្ពុជា ​ប្រទេសចិន និងមីយ៉ាន់ម៉ា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.vietjetair.com

Media Contact:
Tung Nguyen (Mr.)
Email: tungnguyenthanh@vietjetair.com
Mobile: +84 93 26 29 858
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖
លោក Tung Nguyen
សារអេឡិចត្រូនិក៖ tungnguyenthanh@vietjetair.com
លេខទូរសព្ទទំនាក់ទំនង៖ +84 93 26 29 858