ភ្នំពេញ: ស្រាបៀរ Heineken® បានបញ្ចេញស្ពតពាណិជ្ជកម្ម ទូរទស្សន៍ថ្មីជាច្រើន អំពីការប្រកួតក្របខ័ណ្ឌ UEFA Champions League ដែលបង្ហាញពីអ្នក ចាត់ការក្លិបម្នាក់ដែលបានឈ្នះពានក្របខ័ណ្ឌ UEFA Champions League ចំនួនពីរសម័យកាល គឺលោក លោក Jose Mourinho សម្រាប់យុទ្ធនាការក្របខ័ណ្ឌនេះ។

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានបញ្ជូនម្ចាស់ហាងចំនួន 10 នាក់ មកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដើម្បីធ្វើដំណើរកម្សាន្តដ៏អស្ចារ្យទៅកាន់ប្រទេសក្រិក។ ពួកគាត់មានមោទនភាព តំណាងប្រទេសកម្ពុជា ក្នុងចំណោមអ្នកគាំទ្រ Heineken រាប់រយនាក់មកពីជុំវិញពិភពលោក ដែលចូលរួមព្រឹត្តិការណ៍នេះ។

ពួកគាត់បានឡើងជិះនាវា កម្សាន្តរយៈពេលបីថ្ងៃ ដែលដឹកនាំដោយ កំពូលតារាបាល់ទាត់ ប្រេស៊ីលល្បីល្បាញទូទាំង ពិភពលោកគឺ Ronaldinho!
កម្មវិធីនេះពោរពេញ ទៅដោយសកម្មភាព ដែលមានការប្រកួតបាល់ទាត់ នៅលើឆ្នេរខ្សាច់ មានអ្នកសម្តែងជិះស្គីលើទឹកក្រុមឌីជេ ផ្តល់ការកម្សាន្ត ជូនទស្សនិកជន និងការសម្តែងជំនាញពិសេសមួយចំនួនពីលោក Ronaldinho ។

ទន្ទឹមនឹងនេះផងដែរ អ្នកមានសំណាងមួយចំនួន មានឱកាសទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅក្នុងទីក្រុង Cardiff, UK ព្រមទាំងតំណាង ឱ្យប្រទេសកម្ពុជាផងដែរ។
ស្រាបៀរ Heineken® កំពុងពាំនាំជូន លោកអ្នកនូវព្រឹត្តិការណ៍ផ្សេងៗ ដែលគេប្រាថ្នាចង់ឃើញបំផុត នៅលើពិភពលោក។ សូមធ្វើឲ្យប្រាកដថា លោកអ្នកក៏ជាសមាជិក នៃគ្រួសារនេះផងដែរ ហើយសូមពិសា ដោយការទទួលខុសត្រូវជានិច្ច។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ហ្វេសប៊ុករបស់ស្រាបៀរ Heineken®: www.facebook.com/Heineken/