សិល្បៈ ៖ ជា​រឿង​ចាប់អារម្មណ៍​ណាស់​ដែល​តារា​សម្ដែង​ជើង​ចាស់​លោក ខៃ ប្រសិទ្ធិ បាន​បង្ហាញ​មុខ​ជា​ថ្មី​​ក្នុង​ការ​ថត​ MVចម្រៀង​មួយ​ក្នុង​ស្រុក​ខ្មែរ គឺ​បទ​ “ឪពុក​អ្នក​ក្រ” ដែល​ច្រៀង​ដោយ​កញ្ញា ​សុវត្តិឌី ធារិកា​ និង​និពន្ធ​ដោយ​លោក សាវិន ហ្វីលីព។

ការ​បង្ហាញ​មុខ​ជា​ថ្មី​នេះ​លោក ​ខៃ ប្រសិទ្ធ ​បាន​សម្ដែង​ជា​តួ​ឯក​ក្នុង​វីដេអូ​បទ​ចម្រៀង​ថ្មី​ “ឪពុក​អ្នកក្រ” តែម្ដង​ ដោយ​បទ​នេះ​ជា​បទ​ចម្រៀង​កំពុង​ល្បី ​និង​បកស្រាយ​ដោយ​កញ្ញា​ សុវត្តិឌី ​ធារិកា ​។ គួរ​បញ្ជាក់​ដែរ​ថា ​តារា​សម្ដែង​លោក ​ខៃ ប្រសិទ្ធ​ បាន​អវត្តមាន​ ពី​ឆាក​សិល្បៈ​មាន​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ​មក​ហើយ ​ពោល​គឺ​តាំង​ពី​មុន​ភរិយា​លោក​អ្នក​នាង ​ពិសិទ្ធ ពិលីកា ​បាន​ស្លាប់​ដោយ​សារ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ខែ​កក្កដា​ ឆ្នាំ​១៩៩៩ ​មក​ម្ល៉េះ។​

ការ​បង្ហាញ​វត្តមាន​ជា​ថ្មី​នេះ​មិនទាន់​មាន​ព័ត៌មាន​ច្បាស់​ថា​ លោក​ ខៃ ប្រសិទ្ធ​ អាច​វិល​មក​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី​ ខណៈ​ដែល​លោក​កំពុង​រស់នៅ​យ៉ាង​សុខ​ស្រួល ​លើ​គំនរ​ទ្រព្យ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ទេ៕​ ផ្ដល់សិទ្ធដោយ៖ Kqube