ពិត​ជា​ចម្លែក​ណាស់! នា​ពេល​ថ្មី​ៗនេះ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ ​គ្រោងឆ្អឹង​របស់​សាកសព​មួយ ​ឲ្យ​ឈ្មោះ​ថា​ MUMMY​ ដោយ​ជឿជាក់​ថា​ ជា​ភស្តុតាង​ នៃ​ជនអន្តោប្រវេសន៍​ ដែល​ស្ថិត​នៅ​ជិត​ទីក្រុង​ Nazca ​ប្រទេស​ប៉េរូ​។ ​សាកសព​នេះ​​មាន​​ម្រាម​តែ​ដៃ​០៣ ប៉ុណ្ណោះ​ ចំណែក​ឆ្អឹង​ក្បាល​វិញ​ គឺ​មាន​លក្ខណៈ​អាថ៌កំបាំង​បំផុត​។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ “MUMMY គឺ​គ្រាន់​តែ​ជា​គំរូ​ប្លាស្ទិក​មួយ ​ដែល​បញ្ជាក់​អំពី​ឯកសារ​ខ្លី​មួយ ខណៈ​ដែល​លោក​វេជ្ជបណ្ឌិត​ Konstantin Korotkov និង​ជា​​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Saint-Petersburg ​លើកឡើង​ថា​ លក្ខណៈ​ពិសេស​ទាំង​នេះ​ មិន​មែន​ជា​ការ​ខូច​ទ្រង់​ទ្រាយ​ រាង្គកាយ​នោះ​ទេ​ ប៉ុន្តែ​បុគ្គល​នោះ​គឺ​ជា​ សត្វ​លោក​ប្រភេទ​មួយ​ទៀត​” ។

អ្នក​និពន្ធ​បុរាណវិទ្យា​លោក​ Alicia McDermot ក៏​បាន​ចូល​រួម​បកស្រាយ​ផង​ដែរ​ថា​ វា​ជា​រឿង​សំខាន់​ដែល​យើង​ចង់​ដឹង​ ចង់​ឃើញ ​ប៉ុន្តែ​នៅ​តែ​មាន​ការសង្ស័យ​ ដូច្នេះ​យើង​គួរ​តែ​រក្សា​គំនិត​បើក​ចំហ ដើម្បី​សិក្សា​ស្វែងយល់​បន្ត​ ទោះបី​ជា​វា​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ​ថា ជា​ការ​រក​ឃើញ​ថ្មី​ក៏ដោយ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ជំនាញ​ គ្រោង​សាក​សព​ចម្លែក​ខាង​លេច​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២៤៥ -៤១០​ គ.ស ដោយ​ផ្អែក​លើ​ការ​ធ្វើតេស្ត​៕

ផ្តល់សិទ្ធដោយ៖ kqube.net