សែលកាតនៅតែរក្សាគោលជំហររបស់ខ្លួនជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេលើទីផ្សារកម្ពុជាជាមួយការសម្ពោធសេវា BIG LOVE ថ្មីចុងក្រោយបំផុត។ ការផ្តល់ជូននេះជាយុទ្ធនាការរបស់សែលកាតដើម្បីផ្តល់ជូននូវការប្រើប្រាស់អ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជា ​ហើយនេះជាបេសកកម្មមួយដែលជំរុញការប្រើប្រាស់អ៊ីនធើណិតកាន់តែទូលំទូលាយទូទាំងប្រទេស។
BIG LOVE ផ្ដល់ជូននូវជម្រើសគម្រោងតម្លៃបីប្រភេទខុសគ្នា​ គឺ $1, $2 និង $8 ដែលមានអត្ថប្រយោជន៍ដូចខាងក្រោម៖
$1 = $250 ស្មើនិង 10GB សម្រាប់លេងអ៊ីនធើណិត ទូរស័ព្ទនិងផ្ញើសារឥតកំណត់​​​​​​ ពេញ​ 24​ ម៉ោង ជាមួយសុពលភាព 7 ថ្ងៃ។​
$2 = $500 ស្មើនិង 20GB សម្រាប់លេងអ៊ីនធើណិត ទូរស័ព្ទនិងផ្ញើសារឥតកំណត់​​ ពេញ24 ម៉ោង ​ ជាមួយសុពលភាព 7 ថ្ងៃ។​
$8 = $2000 ស្មើនិង 80GB សម្រាប់លេងអ៊ីនធើណិត ទូរស័ព្ទនិងផ្ញើសារឥតកំណត់​​ ពេញ 24​​ ម៉ោង ​ ជាមួយសុពលភាព 30 ថ្ងៃ។​
អ្នកអាចធ្វើការចែករំលែកទិន្នន័យអ៊ីនធើណិតទៅកាន់អ្នកដទៃ ជាមួយជម្រើសនៃគម្រោងថ្មីនេះ។​អតិថិជនដែលភ្ជាប់ Big Love $2 អាចបន្ថែមសមាជិកពីរនាក់​ ដើម្បីចែករំលែក​ អ៊ីនធើណិត 20GB ទូរស័ព្ទនិងផ្ញើសារឥតកំណត់សុពលភាព 7ថ្ងៃ។ ចំពោះអតិថិជនដែលភ្ជាប់ Big Love $8 អាចបន្ថែមសមាជិកបានរហូតដល់បួននាក់ ដើម្បីចែករំលែកអ៊ីនធើណិត 80GB ទូរស័ព្ទនិងផ្ញើសារឥតកំណត់ សុពលភាព 30ថ្ងៃ។ អតិថិជនទាំងអស់ដែលភ្ជាប់​ Big Love $1, $2 និង $8 អាចផ្ញើកាដូ BIG LOVE ទៅអ្នកផ្សេងទៀតបានដោយចុចលេខកូដដើម្បីភ្ជាប់ រួចចុចលេខទូរស័ព្ទអ្នកទទួលជាការស្រេច។
ចំណែកអតិថិជនថ្មី អ្នកអាចទទួលបានការបន្ថែមទ្វេដងលើសេវា BIG LOVE របស់ខ្លួនដោយគ្រាន់តែដំណើរការស៊ីមកាតថ្មីដែលផ្តល់ជូនឥតគិតថ្លៃ រួចភ្ជាប់សេវា​ Big Love $1។ សែលកាត នឹងថែមជូន BIG LOVE មួយទៀតឥតគិតថ្លៃ ដែលសរុបអត្ថប្រយោជន៍ទទួលបានស្មើនិង $500 ។
នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត​ លោក អៀន វ៉ាតសុន មានប្រសាសន៍ថា សេវាគ្រួសារ BIG LOVE ជាការផ្ដល់ជូនមួយដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារយើងទាំងអស់គ្នា ដែលមានឆន្ទៈក្នុងការធ្វើឲ្យសែលកាត ក្លាយជា ក្រុមហ៊ុនទូរគមនាគមន៍ដែលផ្តល់ សេវាអ៊ីនធើណិតនៅកម្ពុជាជាមួយបទពិសោធន៏បណ្ដាញសេវាល្អបំផុតនិងអត្ថប្រយោជន៍ផ្ដល់ជូនពិសេសបំផុត។“យើងបានសម្ពោធនិងដំណើរការសេវា BIG LOVE នេះ កាលពីខែកុម្ភៈ​ ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ហើយយើងបានបន្តរហូតដល់សព្វថ្ងៃ ដោយសារទទួលបានការពេញនិយមនិងការគាំទ្រយ៉ាងខ្លាំង ហើយវាផ្តល់ផលជាវិជ្ជមានដល់ការប្រើប្រាស់អ៊ីនធើណិតតាមរយៈបណ្ដាញសេវារបស់យើង។”
“យើងបានបន្ថែមជម្រើសថ្មី ស្របតាមតម្រូវការអតិថិជន និងផ្ដល់ជូននូវជម្រើសដែលសមស្របនឹងការចំណាយរបស់ពួកគេ។”
លោក វ៉ាតសុន បានបញ្ជាក់ទៀតថា ការប្រើប្រាស់អ៊ីនធើណិតរបស់យើង បានកើនឡើងទ្វេដងចាប់តាំងពីខែកុម្ភៈ ហើយល្បឿនក៏លឿនជាងមុនផងដែរ ដោយសារការផែនការអនុវត្តដំឡើងសេវា 4G​ ទូទាំងប្រទេសរបស់យើង។
“បច្ចុប្បន្ននេះ តាមរយៈការធ្វើតេស្ដល្បឿនសេវា បានបង្ហាញថាសេវាអ៊ីនធើណិតរបស់យើង ពិតជាដើរលឿនជាងដៃគូប្រកួតប្រជែង។” នេះបើតាមការលើកឡើងរបស់លោក។
“អតិថិជនយើងមានតម្រូវការ អ៊ីនធើណិតល្បឿនលឿន និងទិន្នន័យកាន់តែច្រើន ដូច្នេះ​ អ៊ីនធើណិតរបស់យើង​មានតម្លៃកាន់តែសមរម្យអោយសមរម្យស្របតាមតំរូវការ។”
ជាមួយការផ្ដល់ជូននេះ យើងអាចនិយាយបានថា អតិថិជន អាចទុកចិត្តលើសែលកាត ដែលផ្ដល់ជូន អ្នកទាំងសេវា អត្ថប្រយោជន៍ និងគុណភាពល្អបំផុត ព្រោះយើងមានមោទនភាពជាខ្មែរ ហើយយើងតែងតែគិតគូរពីអតិថិជនយើង សហគមន៍យើង និងអនាគតសង្គមជាតិយើង។”
ដើម្បីទទួលបាន ចុច *898*100# ($1)/ *898*200# ($2) ឬ *898*800# ($8)