រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ​២៣ ​ខែមិថុនា​ ឆ្នាំ​​២០១៧ ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជ័យមង្គលលើកទី១ ដើម្បីផ្តល់ជូន គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវ ស្រាបៀរថៃហ្គ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍ ក្នុងឆ្នាំ​​២០១៧ នេះ ។ កម្មវិធីពិសេសត្រូវបានធ្វើឡើង នៅទីតាំងរោងចក្រ ផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ គូស្វាមីភរិយា១១គូ និងអ្នកសារព័ត៌មានជាច្រើន។

រង្វាន់ជ័យមង្គលលើកទីមួយ ដែលស្រាបៀរថៃហ្គ័រ​ ប្រគល់ជូនដល់ស្វាមីភរិយាថ្មី ចំនួន១១គូ ដែលបានឈ្នះពីកម្មវិធី ចាប់រង្វាន់កាលពី​​ថ្ងៃទី​ ​១១ ​ខែមិថុនា​ ឆ្នាំ​​២០១៧ នៅស្ថានីយទូរទស្សន៍ PNN រួមមានរង្វាន់​ iPhone 7​ ចំនួនបីរង្វាន់ ទូរទស្សន៍ Smart TV ចំនួនបីរង្វាន់ និងទូរទឹកកក​ ចំនួនប្រាំរង្វាន់។

កម្មវិធីប្រគល់រង្វាន់ជ័យមង្គល លើកទីមួយនេះ បានរៀបចំឡើង ក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់ ​ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់​ពិធីអាពាហ៍ពិពាហ៍ របស់ខ្លួន។

លោក ញ៉ែម សុជាតិ និងអ្នកស្រី ទី ស្រីនាង ដែលបានឈ្នះរង្វាន់ iPhone7 ពីកម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ របស់ស្រាបៀរថៃហ្គ័រ​ ឆ្នាំ​​២០១៧ បានមានប្រសាសន៍ទាំងក្តី រំភើបរីករាយថា ពួកគាត់ទាំងពីរបានសប្បាយចិត្តខ្លាំងណាស់ ដែលបានឈ្នះរង្វាន់ពិសេសនេះ ហើយផ្តាំផ្ញើអ្នកមាន បំណងចង់រៀបការ សូមកុំភ្លេចជាវស្រាបៀរថៃហ្គ័រ​ ពីព្រោះស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ ជាពិសេសអាចមានឱកាស ឈ្នះរង្វាន់ពិសេសជាច្រើន សន្ធឹកសន្ធាប់ទៀតផង។

គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ​ មានលក់ច្រើនជាង៧០ប្រទេស ដែលកំពុងទទួលបានការគាំទ្រ កាន់តែខ្លាំងឡើង ជា​រៀង​រាល់ថ្ងៃ​ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេស ជាស្រាបៀរ​ដែល​សក្ត័សមបំផុត សម្រាប់ទទួលភ្ញៀវ ក្នុងពិធីអាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ​ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង​​ ឬ ដប នឹងអាចមានឱកាសឈ្នះរង្វាន់រថយន្ត ​AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន ១ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀត ដូចជា IPhone 7​ ចំនួន ៥ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៥​ រង្វាន់ និងទូរទឹកកក​ ចំនួន ១០​ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។
ឆ្លុះបញ្ចាំងប្រណិតភាព នៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕