ភ្នំពេញ៖ តុលាការ​កំពូល កាលពីព្រឹក ថ្ងៃទី២៣ ខែមិថុនា បានសម្រេច​ច្រានចោល​បណ្តឹង​របស់​មេធា​វី​ការពារ​ក្ដី​ឲ្យលោកគឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​ និង​នយោបាយ ដែល​ប្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន ដោយ​បញ្ជាឲ្យ​សមត្ថកិច្ច នាំខ្លួនទៅឃុំឃាំង នៅក្នុងពន្ធនាគារបន្តទៀត។
​ ​

​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានប្រាប់​បណ្ដាញសារព័ត៌មាន​ នៅថ្ងៃដដែលនោះថា តុលាការ​កំពូល​បានសម្រេចតម្កល់​សាលដីកា​​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​លោក គឹម សុខ ឲ្យនៅដដែល

គួរបញ្ជាក់ថា ​លោក គឹម សុខ ត្រូវសមត្ថកិច្ចចាប់​បញ្ជូន ទៅ​ឃុំខ្លួន នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ តាម​បណ្តឹង​មេធាវី​តំណាង​​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយសារគាត់ចោទប្រកាន់ គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី​៕ សហការី KBN-LIVE.com