ភ្នំពេញ៖ កុមារីម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ល្បួួងឲ្យឡើងជិះលើម៉ូតូរបស់គេ ហើយដឹកនាងនាំ​ទៅបាត់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅមុខសាលាបឋមសិក្សាទួលស្វាយព្រៃ ខណ្ឌចំការមន។

បើតាមសម្ដីឪពុកម្ដាយរបស់កុមារីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់ពួកគាត់ដែលបានបាត់ខ្លួន​នោះឈ្មោះ អេន ណា ហើយនាងស្លៀកសំពត់ខៀវ អាវស។

អាណាព្យាបាលរបស់កុមារីរងគ្រោះបានបន្តថា បើតាមការសាកសួរនៅជិតកន្លែងកើតហេតុ មានគេ​​ប្រាប់ពួកគាត់ថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់បានបិទមុខជិត ជិះម៉ូតូម៉ាកវីវ៉ា (មិនចាំស្លាក​លេខ) មកឈប់នៅមុខសាលា ហើយបានល្បូងកូនស្រីរបស់ពួកគាត់ ដោយភូតថា ​ម្ដាយរបស់នាងជួបនឹងគ្រោះថ្នាក់ចរាចរណ៍ និងត្រូវឲ្យនាងទៅមើលជាបន្ទាន់។ គ្រាន់តែឮបែបនេះ នាងក៏ព្រមឡើងជិះម៉ូតូ ទៅជា​មួយនឹងជនសង័្សយ បាត់ទៅ។

ក្រោយពេលកើតហេតុភ្លាម ក្រុមគ្រួសាររបស់កុមារីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ តាមស្វែងរកកូន​ស្រី​របស់ពួកគាត់ និងចាប់ខ្លួនជនសង័្សយ។ ស្របគ្នានេះដែរ អាណាព្យាបាលរបស់កុមារីរងគ្រោះ ក៏សូមអំពាវ​នាវដល់ប្រជាពលរដ្ឋទាំងអស់ថា ប្រសិនបានឃើញក្មេងស្រីរងគ្រោះមានភិនភាគ ដូចរូបខាងក្រោមនេះ សូមទាក់ទងមកលេខទូរស័ព្ទ ០១២ ២២៨ ៣០០/០១២ ៥៤២ ១៩៩ផង៕ សហការី KBN-LIVE.com