ភ្នំពេញ៖​ ស្រាបៀរ​អាន់​ឆ័រ បានរៀបចំសន្និសីទកាសែត លំដាប់ខ្ពស់មួយនៅសាល D22 ក្នុងអគារ Phnom Penh Tower ដើម្បីប្រកាសកំពូលតារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េ គឺលោក លី ម៉ិញ ហូ (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពិសេសស្តីពីតួនាទី ជាឯកអគ្គរាជទូតជាផ្លួវការ តំណាឲ្យស្រាបៀរ អាន់​ឆ័រ ។

លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) បានថ្លែងសុន្ទរកថាបញ្ជាក់ហេតុផល ដែលស្ថិតនៅពីក្រោយ កិច្ចព្រមព្រៀងនេះថា “នេះគឺជាការសហការគ្នារវាងក្រុមហ៊ុនធំពីរ ។ ស្រាបៀរ​ អាន់ឆ័រ គឺជាម៉ាកសញ្ញាស្រាបៀរ លំដាប់ថ្នាក់អន្តរជាតិ ដែលទទួលស្គាល់ជាស្រាបៀរ ដែលមានកេរ្តិ៍ឈ្មោះល្បីបំផុត នៅក្នុងប្រទេសកម្ពុជា ចំណែកឯលោក​ Lee Min Ho គឺជាតារាសម្តែង ​ប្រចាំស្ថានីយ៍ទូរទស្សន៍​ និងតារាភាពយន្តដ៏ល្បីអន្តរជាតិ​ ហើយក៏មានប្រជាជនកម្ពុជាជាច្រើននាក់ គាំទ្រលោកផងដែរ។

យើងជឿជាក់ថា តារាភាពយន្តរូបនេះ ពិតជាស័ក្តិសមឥតខ្ចោះនឹងកេរ្តិ៍ឈ្មោះ ព្រមទាំងគុណតម្លៃនៃម៉ាក ដ៏ល្បីរបស់ស្រាបៀរ អាន់​ឆ័រ​ ដែលមានន័យថា “ កត្តាលីករ ដែលជំរុញឲ្យមានភាពសប្បាយរីករាយ“។​ គាត់ពិតជាតារាភាពយន្តដ៏ល្បីម្នាក់ ដែលអាចជួយឲ្យស្រាបៀរ អាន់ឆ័រ កាន់តែទទួលជោគជ័យបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការរបស់យើងនឹងលើកកម្ពស់ស្រាបៀរ​អាន់ឆ័រ ឈានទៅរកភាពជោគជ័យ មួយកម្រិតទៀត “ ។

លោក Roland Bala ក៏បានពន្យល់ផងដែរថា ប្រិយមិត្តដែលគាំទ្រស្រាបៀរ អាន់ឆ័រ អាចរំពឹងថា យុទ្ធនាការអស្ចារ្យជាបន្តបន្ទាប់ ដែលមានតារាភាពយន្តដ៏ល្បីរូបនេះ បង្ហាញមុខតាមរយៈកញ្ចក់ទូរទស្សន៍ ទស្សនាវដ្តី និង សកម្មភាពច្នៃប្រឌិតថ្មីជាច្រើនទៀត តាមប្រព័ន្ធឌីជីថល ។ លោកបានមានប្រសាសន៍បន្ថែមថា “យុទ្ធនាការដែលមាន លោកលី ម៉ិញហូ (Lee Min Ho) ជាអគ្គរាជទូត តំណាងស្រាបៀរអាន់ឆ័រ នឹងកើតឡើងជាហូរហែរ ដោយស្របតាមសកម្មភាពរបស់ស្រាបៀរ អាន់ ឆ័រ ដែលជំរុញឲ្យមាន ភាពសប្បាយរីករាយ ហើយយើងបានផ្តោតជាសំខាន់ លើការជំរុញឲ្យប្រិយមិត្តគាំទ្រកម្ពុជា ចូលរួមតាមរូបភាពផ្សេងៗជាច្រើន ​”។

មានវីដេអូឃ្លីស្តីពីបទបង្ហាញពិសេស ពីប្រទេសកូរ៉េ​នឹងត្រូវបាន ចាក់ផ្សាយក្នុងសន្និសីទកាសែត នៅពេលនោះ ដែលបង្ហាញថា លោកលី ម៉ិញហូ (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីតួនាទីជា ឯកអគ្គរាជទូតតំណាងឲ្យ ស្រាបៀរ​អាន់ឆ័រ ជាមួយនឹងលោកស្រី Sandrine De Cara នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។


ក្នុងនោះដែរ ក៏មានវីដេអូដ៏ពិសេសមួយ ដែលបង្ហាញពីបទសម្ភាសន៍ជាលើកដំបូង របស់តារាភាពយន្តនេះ ក្នុងនាមជាឯកអគ្គរាជទូត តំណាងឲ្យស្រាបៀរអាន់ឆ័រ ដោយលោកបានមានប្រសាសន៍ថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការ ជាមួយស្រាបៀរ អាន់ឆ័រ ពីព្រោះវាជាឱកាសដ៏ល្អមួយ សម្រាប់លោកផ្សព្វផ្សាយ ទៅដល់អ្នកគាំទ្ររបស់លោក នៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាឯកអគ្គរាជទូត តំណាងស្រាបៀរ អាន់ឆ័រ លោកមានឱកាសជាច្រើន មកទស្សនាប្រទេសកម្ពុជា ​និងជួបអ្នកគាំទ្ ររបស់លោកទាំងអស់ ព្រមទាំងទទួល បានបទពិសោធន៍ពីបរិយាកាសថ្មី និងអាហារដ៏ឆ្ងាញ់របស់ខ្មែរ។ សំខាន់ជាងនេះទៀត លោក​លី ម៉ិញហូ ​បានសម្គាល់ថា ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈប្រាសាទដ៏មហស្ចារ្យនៃបេតិកភ័ណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយលោកមានបំណងចង់មកទស្សនាប្រាសាទបុរាណទាំងនេះ ដើម្បីបង្ហាញពីការគោរពរបស់លោក ។

​នៅក្នុងសារដ៏ពិសេសជូន ប្រិយមិត្តកម្ពុជាទាំងឡាយ ដែលគាំទ្រលោក លោកបានមានប្រសាសន៍ថា ជានិច្ចកាល លោកសូមថ្លែងអំណរគុណ ចំពោះប្រិយមិត្តទាំងអស់ ដែលបានគាំទ្ររូបគាត់ និងសង្ឃឹមថា ពួកគេនឹងពេញចិត្តចំពោះ តួនាទីថ្មីរបស់លោក ជាមួយស្រាបៀរ អាន់ឆ័រ ដែលជំរុញឲ្យលោកមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួប និងថ្លែងអំណរគុណដល់អ្នកគាំទ្រជាច្រើន។​

ស្រាបៀរ​ អាន់ឆ័រ ត្រូវបានផលិតឡើងជាដំបូងនៅឆ្នាំ 1933 ក្នុងប្រទេសសិង្ហបូរី តាមស្តង់ដារគុណភាព កម្រិតខ្ពស់ នៃស្រាបៀររបស់អឺរ៉ុប ដែលពេញនិយមបំផុត នៅក្នុងបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក និងជាពិសេស នៅក្នុងប្រទេសកម្ពុជា។ រសជាតិស្រាលស្រទន់ របស់ស្រាបៀរ អាន់ឆ័រ រួមផ្សំនឹងចរិត្តលក្ខណៈ នៃភាពសប្បយារីករាយ និងបែបយុវវ័យផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងស្និទ្ធស្នាលជាមួយយុវជនកម្ពុជា ជំនាន់ក្រោយ ដែលពេញនិយម និងទទួលស្គាល់ថាពិតជាស្រាបៀរដ៏ល្បីបំផុត នៅក្នុងប្រទេសកម្ពុជាពិតប្រាកដមែន។

សន្និសីទកាសែតនេះ បានបញ្ចប់ដោយបង្ហាញ ពីការប្តេជ្ញាចិត្តថា ស្រាបៀរ អាន់ឆ័រ នឹងបន្តជំរុញឲ្យអតិថិជនកម្ពុជា ចូលរួមយ៉ាងសកម្ម និងបង្កើនសន្ទុះដ៏ខ្លាំងក្លា​ជាមួយលោក លី ម៉ិញហូ (Lee Min Ho)ក្នុងនាមឯកអគ្គរាជទូត តំណាងស្រាបៀរ អាន់ឆ័រ។ គេនឹងរៀបចំសកម្មភាពសប្បាយៗ​ និងសកម្មភាពច្នៃប្រឌិតថ្មីជាច្រើនទៀត ដែលខ្លួនបានសន្យាថានឹងបង្កើតនូវបទពិសោធន៍ ដែលមិនអា​ចបំភ្លេចបាន សម្រាប់អ្នកគាំទ្រស្រាបៀរ​អាន់ ឆ័រ ទាំងអស់ ក្នុងពេលអនាគតដ៏ខ្លីនេះ៕

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរអាន់ឆ័រ៖ www.facebook.com/AnchorBeerKH

​ សូមរីករាយពិសា ស្រាបៀរ អាន់ឆ័រ ដោយទទួលខុសត្រូវ​