ភ្នំពេញ ៖ បុរសម្នាក់ ជាកម្មករសំណង់រោងចក្រ ខណៈដែល កំពុងធ្វើការងារ ស្រាប់តែកើតមានអាការៈ ងងឹតវិលមុខ ទន់ដៃជើង ដួលសន្តប់ភីង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ការដ្ឋានសំណង់រោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ សុីម សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករសំណង់រោងចក្រ មានទីលំនៅ សង្កាត់បករទះឡាង ខណ្ឌដង្កោ ។ តាមសម្តីកម្មករ ដូចគ្នាបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បម្រើការងារជាធម្មតា ស្រាប់តែនៅ វេលាម៉ោងខាងលើ ជនរងគ្រោះ មានអាការៈងងិតវិលមុខ ទន់ដៃទន់ជើង ដួលសន្លប់ភីងតែម្តង ផ្អើលកម្មករក្នុងរោងចក្រ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព១១៩ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

សហការី KBN-live.com