OnePlus 5 បានបង្ហាញរូបរាង និងកម្លាំងម៉ាស៊ីន របស់ម៉ូឌែលចុងក្រោយដល់ពិភពលោកហើយ ហើយអ្វីដែលពិសេសទៀតគឺបានបំពាក់កាំមេរ៉ាភ្លោះផងដែរ ដែលនេះគឺធ្វើឲ្យអ្នកគាំទ្ររបស់ OnePlus ស្ទើតែមិនអាចរង់ចាំបាននៅថ្ងៃដាក់របស់ម៉ូឌែលមួយនេះឡើយ។ OnePlus 5 បានបំពាក់មកជាមួយ អេក្រង់ 5.5 អិញ កាំមេរ៉ាមានពីរ មួយគ្រាប់ទំហំ 20megapixel និងមួយគ្រាប់ទៀតទំហំ 16megapixel ដែលមានកំរិត Aperture 1.7 និងបច្ចេកវិទ្យា Smart Capture Fast Auto Focus ដែលចាប់ចំនុចចង់ថតបានលឿន ។ Oneplus5 ភ្ជាប់មកជាមួយថ្មទំហំ 3300mAhm RAM 8GB ប្រើបន្ទះឈីប Snapdragon 835 មានពីរពណ៌ គឺ Midnight Black និង Slate Grey។
ហើយ Oneplus 5 នឹងបញ្ចេញលក់ នៅប៉ែកខាងអឺរ៉ុបនៅថ្ងៃ 27 ខែមិថុនា ខាងមុខនេះហើយ ជាមួយតម្លៃ $479 សម្រាប់សហរដ្ឋអាមេរិក។