កណ្ដាល៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ម៉ោង០៧:៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៧នេះ បន្ទាប់ពីបានរកឃើញសាកសពបុរសម្នាក់ លងទឹកស្លាប់ នៅចំណុចស្រះត្រីឈ្មោះ កេរ្តិ៍ ណេ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ យឹម ពៅ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយបើតាមប្រតាមការបង្ហើបពីអ្នកក្បែរខាងជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះជាមនុស្ស ស្រវឹងខួប ។

នៅថ្ងៃកើតហេតុ មានអ្នកភូមិបានប្រទះឃើញសាសពជនរងគ្រោះឈ្មោះ យឹម ពៅ លង់ទឹកស្រះ ហើយក៏បានផ្អើលឆោឡោទៅមើល ហើយបន្ទាប់មកទៀត ម្ដាយឪពុករបស់សាកសពបាន រាយការណ៍ ដល់សមត្ថកិច្ច កម្លាំងជំនាញ ចុះពិនិត្យសាកសព ហើយបានរកឃើញថា សភាពសាកសពមិនមានស្លាកស្នាមអ្វីឡើយ គឺពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ។

ក្រោយពិនិត្យ និងកោសល្យវិច័យរួចរាល់ សាកសត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ សហការី KBN-LIVE.com