ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាលរយៈហូរឈាម ជោកខ្លួនបន្ទាប់ពីស្រ្តីម្នាក់ផ្ទះក្បែរខាងគ្នា សួរសុំលេខទូរស័ព្ទរបស់បងស្រីគេ មិនបាន ក៏ស្រវ៉ាបានដបទឹកអប់គប់ ហើយដើរត្រឡប់ទៅផ្ទះបាត់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះ ឈ្មោះ ឈិត សុផលចន្រ្ទា អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះ ។ ចំណែកស្រ្តីដៃដល់ គ្រាន់តែស្គាល់ឈ្មោះ សាមាន អាយុជាង ៣០ឆ្នាំ មុខរបរលក់ខោអាវ រស់នៅក្បែរខាងគ្នា ក្នុងភូមិកើតហេតុ ។

តាមប្រភពផ្សេងមួយទៀតបានឱ្យដឹងថា ស្រ្តីដៃដល់ និងជាបងស្រីរបស់ជនរងគ្រោះមានឈ្មោះ ស ស្រីទូច អាយុ ៣៣ឆ្នាំ មុខរបរលក់ខោអាវ រស់នៅផ្ទះកើតហេតុ ត្រូវជាមិត្តភក្ដិនិងគ្នា ហើយបងស្រីរបស់ជនរងគ្រោះ ជំពាក់លុយ ស្រ្តីឈ្មោះ សាមាន ចំនួន ៣០០ដុល្លារ មិនទាន់សង ទើបស្រ្តីដៃដល់ មកសួររកលេខទូរស័ព្ទ សួរនាំរឿងលុយជំពាក់មិនបាន ក៏កើតជាទំនាស់ហិង្សាតែម្ដង ។

តាមបុរសរងគ្រោះ បានឱ្យដឹងដា មុនពេលកើតហេតុ បងស្រីរបស់គេរវល់តែទៅលក់ដូរ រូបគេនៅផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រ្តីដៃដល់ចូលមកសួររកលេខទូរស័ព្ទ គ្រាន់តែឆ្លើយតបថា អត់ស្គាល់ អត់ដឹង ស្ទុះវឹងស្រវាបានដបទឹកអប់ក្បែរនោះ គប់ក្បាលជនរងគ្រោះបែកហូរឈាម រត់ដើរទៅផ្ទះបាត់ និងថែមទាំងបោះ ពាក្យសម្តី ចង់ទៅប្តឹងឯណាក៏ទៅចុះ ប៉ូលីសសុទ្ធតែគេស្គាល់អស់ហើយ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបងស្រីជូនទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កសកសប ដើម្បីហៅស្រ្តីរូបនោះមកនិយាគ្នាឲ្យដឹងស ខ្មៅ ៕ សហការី KBN-LIVE.com