ក្រុមហ៊ុន TODAY ISP បានធ្វើការរៀបចំកម្មវិធី ប្រកួតប្រ​ជែង​ថ្មីមួយ តាមរយៈ Facebook Live នៅលើគេហទំព័រផ្ទាល់របស់ខ្លួន កាលពីម្សិលមិញ ដោយមានការបោះឆ្នោត Live ៤ម៉ោងក្នុងមួយថ្ងៃ និងធ្វើឡើងចំនួន៣វគ្គ​ ហើយក្នុង​ ១វគ្គមាន ៤វិទ្យាល័យ។​ ចំពោះវគ្គទីមួយនេះ គឺវិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបាន ៧៦១ សម្លេង​ បានជាប់​ទៅជុំ​ផ្តាច់​ព្រ័ត្តខាងមុខ។

សូម​ចូល​រួម​​គាំទ្រ​ដោយ​ផ្ទាល់​ តាម​រយៈ https://www.facebook.com/events/319787418444896/ ។

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុននឹងផ្តល់អ៊ិនធឺណិត ឥតគិតថ្លៃជូនដល់វិទ្យាល័យណា ដែលបានទទួលសម្លេងច្រើនជាងគេ​ បន្ទាប់ពីបញ្ចប់ការប្រកួត ផ្តាច់ព្រ័ត្តថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧។ សំរាប់វគ្គទី២ មាន វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ព្រះយុគន្ធរ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញ និង វិទ្យាល័យ ជាស៊ីម ជ្រោចង្វារ ដែលត្រូវដាក់ឲ្យបោះឆ្នោតនៅថ្ងៃទី ២១ ខែមិថុនា ជាបន្ត។

សូមបញ្ចាក់ថា ក្រុមហ៊ុន TODAY ISP គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត ដោយប្រើប្រព័ន្ធ អុបទិច ក្រោមដីដែលផ្តោតសំខាន់លើទីផ្សារ អាជីវកម្ម និង​សហគ្រាសធំៗ ព្រមទាំងមានសេវាជំនួយបច្ចេកទេស យ៉ាងមានជំនាញ។ ចំពោះអតិថិជន ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុន តាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​