រាជធានី​ភ្នំពេញ​៖ ​ ​​សម្រប​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ អាណត្តិ​ទី​​៤​ កាន់​ខិត​ជិត​ចូល​មក​ដល់​នៅដើម​សប្ដាហ៍​ក្រោយ​​ ពោល​គឺ​​ គ ជ ប​​ នឹង​ប្រកាស​លទ្ធផល​កៅអី​មេឃុំ​-ចៅ​សង្កាត់​ ​​នៅ​ថ្ងៃ​ទី ២៥​ មិថុនា​ខាងមុខ​នេះ​ ​​Kqube Media សូម​ទាញ​ចំណាប់អារម្មណ៍​មិត្ត​អ្នក​អាន​មក​ចាប់​អារម្មណ៍​ លើ​​​ប្រាក់​ឧបត្ថម្ភ​តំណែង​មួយ​នេះ​។​

តើ​មិត្ត​ដឹង​អត់​ថា​ ប្រាក់​ឧបត្ថម្ភ​មេឃុំ​​ ប៉ុន្មាន​បាន​ជា​​ម្នាក់​ៗ​ដណ្ដើម​គ្នា​ធ្វើ​?

​ប្រាក់​ឧបត្ថម្ភ​មេឃុំ​-ចៅ​សង្កាត់​ដែល​បងប្អូន​មួយ​ចំនួន​តែង​ហៅ​ថា ប្រាក់​ខែ​មេឃុំ​​នោះ​ ដើម​ឆ្នាំ​ ២០១​៧​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​​ ដំឡើង​​ដល់​ ៨៨​ ម៉ឺន​រៀល ខណៈ​ ជំ​ទប់​ទី​​១ និង​ ជំទប់​ទី​២ ឬ​ចៅ​សង្កាត់​ទី​១ និង​ទី​២​ ទទួល​បាន ​ប្រាក់​ឧបត្ថម្ភ​ ៦៥ ​ម៉ឺន​​ រៀល​ ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ៥៧​ម៉ឺន​រៀល​។ចំណែក​ឯ​ ប្រាក់​ឧបត្ថម្ភ​ មេ​ភូមិ វិញ​ ទទួល​បាន​ ២២​ម៉ឺន​៥​ពាន់​រៀល​ អនុ​ភូមិ​ ​១៨​ម៉ឺន​រៀល និង​សមាជិក​ភូមិ ​១​៦​ម៉ឺន​រៀល​។​​​​​​

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​២០​១​៦​​ មេឃុំ ចៅសង្កាត់ ​​​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ​៧៥​ម៉ឺន​រៀល​ ​ជំទប់ ​និង​ចៅសង្កាត់ ទទួល​បាន ​៥៥​ម៉ឺន​រៀល​​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​ ទទួល​បាន ៤៨​​ម៉ឺន​រៀល ហើយ​មេភូមិ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ២០ ម៉ឺន​រៀល អនុប្រធាន​ភូមិ ១៦ ម៉ឺន​រៀល និង​សមាជិក​ភូមិ​បាន ១៤ ម៉ឺន​រៀល​​។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ប្រាក់​ឧបត្ថម្ភ​ ខេត្ត​ រាជធានី​ និង​ក្រុង-ស្រុក សូម​មើល​អនុក្រឹត្យ​លេខ ​៤០​ អនប្រក​ ​​ចុះ​ថ្ងៃ​ទី ១៦ មីនា ឆ្នាំ​២០១៧​ខាង​ក្រោម​៖​​​​​