សិល្បៈ ៖ ថ្មី​នេះ​ Dj Hero​ ដែល​ជា​ពិធី​ករ​ល្បី​ឈ្មោះ​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ ទើប​ជួប​រឿង​ស៊យ​ជ្រុះ​បាត់​កាបូប​ ដែល​មាន​ឯកសារ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​នោះ​ទាំង​អស់​ ដែល​ធ្វើឲ្យ​លោក​ប្រកាស​តាម​ហ្វេសប៊ុក ​ដើម្បី​អំពាវនាវ​ដល់​អ្នក​រើស​បាន​សុំ​យក​តែ​ឯកសារ​មក​វិញ​ រីឯ​លុយ​ក្នុង​នោះ​លោក​យក​ទេ។​

ខណៈ​នេះ​កាបូប​រក​មិនទាន់​ឃើញ​ផង​មុន​នេះ​បន្តិច​លោក​ជួប​រឿង​ស៊យ​ទៀត​ហើយ​ ដោយ​មុន​នេះ​ប្រមាណ​ម៉ោង​មុន​នេះ​ Dj Hero​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​ចំណុច​ស្តុប​ ម៉ៃដា ​ដោយ​មាន​ឡាន​ធំ​មួយ​គ្រឿង​បាន​បើក​មក​បុក​រថយន្ត​លោក​បណ្ដាល​ឲ្យ​ខូចខាត​មួយ​ផ្នែក​។ ​នេះ​បើ​តាម​ការ​ផ្តល់​ព័ត៌មាន​ពី​ហ្វេសប៊ុក​របស់​លោក​៕ ផ្ដល់សិទ្ធដោយ៖ Kqube