ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត កុងតឺន័រមួយគ្រឿងបើកបុកក្មេងប្រុសតូចម្នាក់ បណ្ដាលឱ្យ បែកខ្លួនស្លាប់ភ្លាមៗ កាលលវេលាម៉ោង ​១២ និង៣០នាទី ថ្ងៃទី ២០ ខែមិថុនា នៅចំណុច ផ្លូវ​ជាតិ​លេខ​4៤ ចន្លោះ​គីឡូម៉ែត្រ​ ​​​​​​១៩៥-១៩៦ ភូមិបត់គរគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មាន ពី ស្នងការរងនគរបាលខេត្តព្រះសីហនុ​ លោកវរសេនីយ៍ឯក អុី សុខា បានឱ្យដឹងថាគ្រោះថ្នាក់​ចរាចរណ៍​នេះ គឺបង្កឡើងដោយ​ រថយន្ត​ដឹក​កុងតឺន័រ​មួយគ្រឿង​ របស់ក្រុមហ៊ុន​ មីង​ ល័ង្គ​ បើកបរក្នុងទិសដៅ ពី​ ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុច​ខាងលើ​ ក៏​បាន​បុក​ក្មេង​ប្រុស​ម្នាក់​អាយុ​ ៤ឆ្នាំ​ ខណៈដែល បានដើរឆ្លង​កាត់​ផ្លូវ​ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត ចំណែកអ្នកបើកបរ​រថយន្ត​ រត់​គេច​ខ្លួន​បាត់​ក្រោយពេលកើតហេតុ ​។

គួរបញ្ជាក់ដែរថា បច្ចប្បន្ន​វត្ថុតាង​ មានរថយន្ត​មួយគ្រឿង​ ត្រូវបានយកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ ដើម្បីរង់ចាំដោះស្រាយបន្តតាមច្បាប់ ៕ សហការី KBN-LIVE.com