ភ្នំពេញ ៖ បុរសជាជនជាតិបារាំង កាត់ខ្មែរម្នាក់ ខឹងស្ត្រីជាភេទទី៣ បបួលសង្សារខ្លួន ទៅជក់ថ្នាំ បានវ៉ៃ២ទៅ៣ដៃ បណ្តាលឱ្យសន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ​បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីទាបភ្លឺ ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៣៦ នៅចំណុចបារបារាំង ខេនឌី ស្ថិតនៅក្នុងសង្កាត់ ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ជនរងគ្រោះ​មានឈ្មោះ ទីទី ភេទប្រុស(ខ្ទើយ) អាយុ ២១ឆ្នាំ ​មុខរបរបំរើការ នៅបារបារាំង ស្នាក់នៅផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មាន ពីជនជាតិ​បារាំងបានរៀបរាប់ ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់ជាជនជាតិបារាំង​​ បានស្គាល់ស្ត្រីខ្មែរម្នាក់ ដែលបំរើការនៅក្នុងបារបារាំងមួយកន្លែង និងបានរស់នៅជាមួយគ្នា ជាប្តីប្រពន្ធ​រយៈពេល ២ឆ្នាំ​មកហើយ ប៉ុន្តែជាង២ខែកន្លងមកនេះ ជនរងគ្រោះជាភេទទី៣ តែងតែទៅបបួលប្រពន្ធរបស់គាត់ ទៅជក់ថ្នាំជាញឹកញាប់ ទោះបីគាត់​ហាម មិនឱ្យមកបបួលទៅជក់ថ្នាំទៀតក៏ដោយ ក៏នៅតែមិនស្តាប់ដែរ ។

នៅវេលា​ម៉ោង​ជាង៣​ទៀបភ្លឺ គាត់បានទៅរក នារីជាប្រពន្ធដល់ម៉ោង ចេញពីធ្វើការ ស្រាប់តែឃើញជនរងគ្រោះ បានទៅបបួល​ប្រពន្ធរបស់គាត់ ទៅជក់ថ្នាំទៀត ធ្វើឱ្យគាត់ខឹង​ វ៉ៃស្ត្រីភេទទី៣ ជ្រុលមួយដៃសន្លប់ឈឹង ធ្វើឱ្យផ្អើលដល់​ក្រុមខ្ទើយ មានគ្នាជិត២០នាក់ មកដល់ប៉ុស្តិ៍ផ្សារកណ្តាល១ ហើយស្រែកឡូឡាពេញផ្លូវ និងមុខប៉ុស្តិ៍​នគរបាល ផ្សារកណ្តាល១ ។

បើតាមសំដីរបស់អ្នក រត់រ៉ឺម៉កម៉ូតូ នៅម្តុំនោះ បានប្រាប់ឱ្យដឹងថា ពួកស្ត្រីភេទទី៣ទាំងនោះ ពេលដែលភ្ញៀវស្រវឹងស្រា តែងតែលួចរបស់ភ្ញៀវ ​ហើយពេលមានរឿង តែងតែលើកគ្នាមកព្រួត រករឿងគេ ហើយជាក់ស្តែងនៅយប់កើតហេតុ ​មានខ្ទើយទាំងអស់ជិត២០នាក់ បានព្រួតវាយជនជាតិបារាំង កាន់ទាំងឈើវែង និងដបស្រា ប៉ុន្តែបានគ្នាគាត់ ដែលជាអ្នករត់រ៉ឺម៉កម៉ូតូ ចូលទៅជួយទាន់ កុំអីជនជាតិបាររាំងត្រូវស្លាប់បាត់ទៅហើយ ។ ក្រោយពេលកើតហេតុ ប៉ូលិសបាននាំជនបង្ក និងជនរងគ្រោះ ទៅប៉ុស្តិ៍ផ្សារកណ្តាល១ ដើម្បីដោះស្រាយគ្នា ៕ សហការី KBN-LIVE.com