ភ្នំពេញ៖ បុរសញៀនល្បែងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានក្នុងករណី ចុះបង្ក្រាបល្បែងស៊ីសង ប្រជល់មាន់មួយកន្លែង កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុច ក្នុងដីឡូត៍ទុកចោល ផ្លូវលំ ក្រុមទី៤ ភូមិទួលគោក សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។​

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួន បានមនុស្សម្នាក់នឹងបានធ្វើការ ដកហូតវត្ថុតាងរួមមាន មាន់ចំនួន០៤ក្បាល ខ្នាយដែកចំនួន០១គូរ កន្ត្រកសំរាប់ច្រកមាន់ចំនួន០៥, ម៉ូតូចំនួន០៧គ្រឿង។

ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួននោះ មានឈ្មោះ យ៉ វាុំងជុគ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

បច្ចុប្បន្នជនញៀនល្បែងត្រូវបាន កំលាំងជំនាញរបស់អធិការដ្ឋាន បញ្ជូនខ្លួនទៅអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

សហការី ខេប៊ីអិន