ប្រទេសរុស្ស៊ី៖ កាសែតក្នុងស្រុកមួយឈ្មោះ អូរា របស់ប្រទេសរុស្ស៊ី បានចុះផ្សាយវីដេអូឃ្លីប ពីហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងក្នុងតំបន់ឧហ្សាហកម្ម មួយកន្លែងក្នុងទីក្រុង ហ៊ាន់ទី ម៉ាសិត ប្រទេសរុស្ស៊ី ។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃ១៤ មិថុនា ២០១៧ ខណៈពេលដែលសន្តិសុខយាមកាម នៅក្នុងតំបន់ឧហ្សាហកម្មខាងលើ ត្រូវបានឆ្កែ២ក្បាលដំបូង រត់សំដៅទៅខាំរូបគាត់ ហើយបុរសរងគ្រោះមានអាការៈដូចជាស្រវឹងស្រាផងដែរ ក្រោយពីបានដួលម្តងជាពីរដងហើយនោះ ។

បន្តិចក្រោយមកស្រាប់តែមាន សត្វឆ្កែជាច្រើនបានរត់សំដៅ ទៅរកបុរសរងគ្រោះ ដែលរាប់សរុបទាំងអស់ មានចំនួន១២ក្បាលឯណោះ ហើយទោះបីសន្តិសុខរូបនោះព្យាយាមរត់ចេញ យ៉ាងណាក៏ដោយ ក៏មិនអាចគេចខ្លួនពីហ្វូងឆ្កែទាំងនោះបានឡើយ ។

ប៉ូលិសបានបញ្ជាក់ ប្រាប់អ្នកកាសែតឲ្យដឹងថា បុរសរូបនោះបានស្លាប់ ហើយដោយសារតែមាន ប្រជាជននៅក្នុងតំបន់នោះ បានប្រទះឃើញសពរបស់គាត់ ទាំងព្រឹកតែម្តង ។

ប៉ូលិសបានបន្តថា បុរសរងគ្រោះបានស្លាប់ ដោយសារតែសត្វឆ្កែជាច្រើន ខាំគាត់ឡើងសុះសាច់ទាំងអស់ ស្ទើរតែគ្មានសល់ចន្លោះ នៅលើខ្លួនប្រាណរបស់គាត់ តែអ្វីដែលធ្វើឲ្យគេតក់ស្លុត មិនគួរឲ្យជឿនោះ គឺបុរសរងគ្រោះគឺជាអ្នកដាក់ចំណី ឲ្យឆ្កែអនាថាទាំងនោះស៊ី អស់រយៈពេលជាង២ឆ្នាំមកហើយ។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសកំពុងតែបើកការស៊ើបអង្កេត រកការពិត ក្រែងលោមានពាក់ព័ន្ធនិងរឿងអ្វីផ្សេង ដែលនឹកស្មានមិនដល់ ៕