ព័ត៌មាន ដ៏កក្រើកមួយ នៅក្នុងខេត្តសៀមរាប ដែលមានសារព័ត៌មាន ជាច្រើនបានចុះផ្សាយនោះ នៅតែស្ថិតក្នុងការចង់ដឹង របស់មហាជន ដែលទាក់ទងនិងករណីបុគ្គលិកពេទ្យ អង្គរសង់តេ ខេត្តសៀមរាប ប្រទូស្តកេរ្តិខ្មាសអ្នកជំងឺស្រីម្នាក់ ប៉ុនប៉ងរំលោភ ហើយសម្រាប់ព័ត៌មាននេះដែរ ក៏មានការចេញមុខបកស្រាយតាមរយៈគណនីហ្វេសប៊ុក របស់នារីរងគ្រោះផងដែរ ។

ជាថ្មីម្ដងទៀត បន្ទាប់ពីមានរឿងរ៉ាវខាងលើនេះ កើតឡើង មានម្ចាស់គណនី ហ្វេសប៊ុក មួយឈ្មោះ «Keo Chilo» ដែលអះអាងថាខ្លួនជាអ្នកធ្វើការជាមួយ ជនសង្ស័យ ដែលមានឈ្មោះថា វ៉ាន់ ស៊ុន បានចេញមុខនិយាយដំណើរដើមទង មុនឈានទៅដល់ការប្ដឹងប្ដង ពីបទ ប្រទូស្តកេរ្តិខ្មាស ប៉ុនប៉ងរំលោភ នេះ ។

ខាងក្រោមនេះ គឺជាសំណេរផ្ទាល់ដែលក្រុមការងារយើង បានដកស្រង់ពីគណនីហ្វេសប៊ុក «Keo Chilo» ៖

«ពេលនេះបានដឹងការពិតហើយថា ករណីគ្រូពេទ្យនៅអង្គរសង់តេ ដែលបានគេចោទពីបទប្រទូស្ត កេរខ្មាស់ ។ ពីសន្តិសុខយាមប្រចាំការ នៅអង្គរសង់តេ នៅទីនេះបានអោយដឹងថា យប់កើតហេតុនោះ វ៉ាន់ សុន នោះបានឈរ និយាលេងជាមួយគាត់ នៅវេលាម៉ោង 12:00am យប់ ថាមានអ្នកជំងឺស្រីម្នាក់ បានសុំលេខទូរស័ព្ទគាត់ ទុកខលហៅអោយទៅជួយកំដរនៅពេលយប់ ហើយពេលនោះសន្តិសុខ បានប្រាប់ថា ប្រយ័ត្នគេធ្វើបាបយើង ហើយ ស៊ុន ក៏មិនបានចាប់អារម្មណ៍សំដីសន្តិសុខទេ ព្រោះគិតថា វាមិនអាចមានរឿងនឹងកើតឡើងទេ ។

ហើយដល់វេលាម៉ោ 3 យប់អ្នកជំងឺឈ្មោះ ទារ សុីវហ្គិច នោះ បានខលអោយមកមើលនៅបន្ទប់លេខ16នៅជាន់ទី1 ហើយពេលនោះអ្នកជំងឺឈ្មោះទារសុីវហ្គិចនោះ បានអោយជួួយច្របាច់ដៃ ជើង អោយគេ ហើយក៏អោយសំរាក នៅក្បែរចុងជើងគ្រែលើ ប៉ាវអុី ។ ហើយពេលនេះ គេក៏បានលួតថតគ្រប់សកម្មភាព ពេលដែរវ៉ាន់ ស៊ុន នៅក្នុងបន្ទប់ហ្នឹង ហើយ ស៊ុន ក៏មិនដឹង ថាគេមានបំណង អាក្រក់លើខ្លួនដែរ ហើយខំធ្វើ ល្អ ទៅលើគេ តែគេ តបស្នងមកលើខ្លួនវិញចឹងសោះ។ » ។

ម្ចាស់គនណីខាងលើបន្តទៀតថា «ហើយចំពោះខ្លួនខ្ញុំផ្ទាល់ ដែលជាអ្នកធ្វើការ និងយាមវេនជាមួយ វ៉ាន់ ស៊ុន ខ្ញុំជឿជាក់លើគេថា គេជាមនុស្សល្អស្មោះត្រង់ ស្លូតបូត ហើយមិនគួរណាមកចាញ់បោគកលល្បិចជាប់អន្ទាក់របស់នារី នោះសោះ ព្រោះករណីវាដូជាបានរៀបចំទុកជាមុន ។ ពីព្រោះនៅក្លីនិកមានទូរស័ព្ទ លើតុ នឹងកណ្តឹងក៏មាន ហើយមានទូរស័ព្ទ ផ្ទាល់ខ្លួនទៀត ហេតុអ្វីនាងមិនចុចមក លេខបុគ្គលិកនៅខាងក្រោម ព្រោះនៅហ្នឹង គេបានបិទលេខទូរស័ព្ទ និងនៅលើជញ្ចាំងសំរាប់អោយទាក់ទងបុគ្គលិក ធ្វើការនៅខាងក្រោម ហើយបែរជាថតទុក គ្រប់សកម្មភាពទៅវិញ ។

មិនត្រឹមតែប៉ុណ្ណោះ តែនាងស្លៀកខ្លីហើយហ៊ានខលហៅទៅពេទ្យប្រុស ទាំងកណ្តាលយប់ អោយមកមើលនាងទៀត ។ ហើយហេតុការ ដែលនាងបានចោទ ប្រកាន់ហ្នឹងតាំងតែពីយប់ ម៉ោង 3 ហើយព្រឹកឡើង សុំចេញទៅផ្ទះហើយដើរទៅ ទាំងញញឹម ទៅដល់ផ្ទះ ទើបតែមកប្តឹងនៅវេលា ល្ងាចថ្ងៃ 15 ហ្នឹងទៅវិញ ។ ហើយរឿងមួយទៀត អាចមានអ្នកចង់ ឱ្យគ្លីនិកអង្គរសង់តេ ខូចឈ្មោះក៏ថាបាន ។ ហើយ ខ្ញុំឆ្ងល់មិច មិនសុំលេខទូរស័ព្ទ បុគ្គលិកស្រីតែបែរ ជាសុំលេខ វ៉ាន់ ស៊ុន ដែរជា គិលានុបដ្ធាកប្រុស ទៅវិញអោយទៅកំដរ ទាំងកណ្តាលយប់ ។ សូមបងប្អូន ទាំងអស់ជួយពិចារណាផង?» ។

គួររំឮកដែរថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ ស៊ុន ហៅ ឆ្លូញ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកពហុព្យាបាលអង្គសង់តេ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពីបទ ប្រទូស្តកេរ្ដិខ្មាសកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចពហុព្យាបាលអង្គរសង់តេ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ៕ យុទ្ធ KBN

ព័ត៌មានទាក់ទងគួរឱ្យចាប់អារម្មណ៍ដូចគ្នា

ក្ដៅៗ…ជួយស៊ែរកយុត្តិធម៌ឱ្យនាងផង! នារីរងគ្រោះដ៏ស្រស់ស្អាត ចេញមុខបកស្រាយលម្អិត ទាក់ទងនិងរឿង បុគ្គលិកមន្ទីរពេទ្យនៅសៀមរាប ចាប់ឱបថើប អង្អែល ប៉ុនប៉ងរំលោភ