មេដឹកនាំ​កូរ៉េខាងជើង​ លោក​គីម​ យុង​អ៊ុន កំពុង​មាន​ការ​ព្រួយបារម្ភ​ និង​ភ័យខ្លាច ថា​អាមេរិក​អាច​នឹង​ប្រើ​​ឃាតកម្ម​នយោបាយ​ មក​លើ​រូប​លោក​ តាម​រយៈ​​ការប៉ុនប៉ង​វាយប្រហារ​សម្ងាត់​មួយ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងត្បូង​ចុះផ្សាយ​ នៅថ្ងៃសុក្រ ទី​១៦ ខែមិថុនា ឆ្នាំ២០១៧។​

ប្រភព​ដដែល​បន្ត​ថា មេ​ដឹកនាំ​លោក គីម ជុងអ៊ុន​ បាន​ផ្លាស់ប្ដូរ​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ាក​ Mercedes-Benz 600​ ​មក​ប្រើ​រថយន្ត​របស់​អ្នក​ក្រោម​បង្គាប់​ជំនួស​វិញ​​ ឬ​ក៏​រថយន្ត​ទំនើប​ៗ​ផ្សេង​ៗ ដើម្បី​ឆ្លាស់​គ្នា​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​។

​ទន្ទឹម​គ្នា​នេះ​ដែរ​ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង​បាន​លើក​ឡើង​ថា ​ ឥរិយាបថ​របស់​គីម ជុងអ៊ុ​ កំពុង​បង្ហាញ​ឲ្យ​ឃើញ​ថា​ រូប​លោក​កំពុង​ភ័យខ្លាច​ មាន​ការ​វាយប្រហារ​ទៅ​លើ​ទីក្រុង​របស់​ខ្លួន​ ជាពិសេស​គឺ​ការ​ធ្វើ​ឃាត​មក​លើ​ខ្លួន​ឯង​ផ្ទាល់​។ មួយ​វិញ​ទៀត​មេដឹកនាំ​រូប​នេះ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ចំពោះ​ក្រុម​កងកម្លាំង​ពិសេស​របស់​អាមេរិក​ និង​កូរ៉េខាងត្បូង​ ដែល​បាន​បង្កើត​ ដើម្បី​បញ្ជូន​ទៅ​វាយ​ប្រហារ​ដល់​ ទីក្រុង​ព្យុងយ៉ាង។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​ការ​អះអាង​ពី​ទី​ភ្នាក់ងារ​​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ជាតិ​ (NIS) បាន​ឲ្យ​ដឹង​ថា​ អាមេរិក​ និង​កូរ៉េខាងត្បូង​កំពុង​ព្យាយាម​បង្កើត​ក្រុម​កងកម្លាំង​ពិសេស​ ក្នុង​គោល​បំណង​បញ្ជូន​ទៅ​វាយ​ប្រហារ​មេដឹកនាំ​ ទីក្រុង​ព្យុងយ៉ាង​៕

ប្រភព៖ Express
ផ្តល់សិទ្ធដោយ៖ kqube.net