សារព័ត៌មាន BBC បានចុះផ្សាយនៅក្នុងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ នេះថា មានហេតុការណ៍បន្ទុះគ្រាប់បែកមួយ នៅសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុង ស៊ូវចូវ ភាគខាងកើតប្រទេសចិន បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ។

ប្រភពព័ត៌មានខាងលើនេះ បានបន្តថា ហេតុការណ៍បន្ទុះគ្រាប់បែកខាងលើនេះ បានកើតឡើងក្នុងអំឡុងពេល សិស្សសាលាដើរចូលក្នុងបរិវេណសាលា ហើយស្រាប់តែមានគ្រាប់បែកផ្ទុះក្នុងរបបសាលានោះតែម្ដង ដែលបណ្ដាលឱ្យមនុស្ស ៦៥ នាក់របួស និង ៨នាក់ស្លាប់ (មានមនុស្ស ២នាក់ស្លាប់ៗភ្លាមៗនៅកន្លែងកើតហេតុ) ។

ក្រោយកកើតហេតុ ក្រុមប៉ូលិស និងក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានចូលទៅក្នុងរបបងសាលាខាងលើនេះ ដើម្បីសង្គ្រោះ ដោយគេបានមើលឃើញ ជនរងគ្រោះ មានសិស្សសាលា និងឪពុកម្ដាយរបស់ពួកគេ ដេកដួលមានឈាមហូរដូចស្ទឹងយ៉ាងដូច្នេះដែរ ។
គួរបញ្ជាក់ដែរថា ករណីបន្ទុះគ្រាប់បែកនេះ បានកើតឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧ ហើយក្នុងពេលនេះ ក្រុមប៉ូលិស កំពុងស្វែងរកចាប់ខ្លួន ជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោស ៕ សហការី KBN-LIVE.com