ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ (Xinhua) បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ មាន​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ កើត​ឡើង​នៅ​ខាង​ក្រៅ​សាលា​មត្តេយ្យ​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុង​ Xuzhou​ ក្បែរ​ឆ្នេរ​សមុទ្រ​ខេត្ត​ Jiangsu​ ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​ វេលា​ម៉ោង​ប្រមាណ​ ៥ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ (ម៉ោង​ក្នុង​ស្រុក​)។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ reuters បាន​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​សុក្រ​​ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧។

រដ្ឋាភិបាល​ចិន​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា​ គិត​ត្រឹម​វេលា​ម៉ោង​ ៧៖៤៥នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ មាន​ហេតុការណ៍​ដ៏​តក់ស្លុត​មួយ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៨នាក់​ និង​ ៦៦នាក់​ផ្សេង​ទៀត​រង​របួស​។ ក្នុង​ចំណោម​មនុស្ស​ ៨នាក់​ ដែល​ស្លាប់​មាន​ មនុស្ស​ ២នាក់​បាត់បង់​ជីវិត​នៅ​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ និង​៦នាក់​ទៀត​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ ដោយ​សារ​រង​របួសយ៉ាង​​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អាជ្ញាធរ​ចិន​ ពុំ​ទាន់​បញ្ជាក់​ព័ត៌មាន​ច្បាស់​ការ​ណា​មួយ​នៅ​ឡើយ​ទេ​ អំពី​មូលហេតុ​ដែល​ បាន​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​នេះ​ ស្រប​ពេល​ការ​ស៊ើប​អង្កេត​ កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​បន្ត​៕ ផ្ដល់សិទ្ធដោយ៖ Kqube