សិល្បៈ ៖ ការ​ស្លាប់​វីរ​សិល្បៈ​ចាប៉ី​ដង​វែង​លោក​តា​ សួន សាន​ គឺ​ជា​ប្រធាន​បទ​មួយ​ត្រូវ​បាន​មហាជន​សម្ដែង​ការ​ហួស​ចិត្ត​ និង​អាណោចអាធ័ម​បំផុត​ ខណៈ​ដែល​ពិធី​បុណ្យ​សព​របស់​លោក​មិន​មាន​ការ​ចាប់អារម្មណ៍​ពី​មន្ត្រីរាជការ​ ឧកញ៉ា ​អ្នក​សិល្បៈ​ ក៏​ដូច​ជា​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​។

យ៉ាង​ណា​មិញ​តារា​ចម្រៀង​ ពេជ្រ ​សោភា ​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​ ក្រៅ​ពី​ខ្លោចចិត្ត​ពេល​ឃើញ​សកម្មភាព​ស្ងាត់​ជ្រងំ​ អ្នក​នាង​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​សិល្បៈ​មក​ចូល​រួម​ រហូត​បាន​បាញ់​ពាក្យ​សម្តី​មួយ​ឃ្លា​ថា​ «បើ​មិន​មក​ចូល​បុណ្យ​ទេ​ អ្នក​សិល្បៈ​ក្មេងៗ​គួរ​មក​មើល​ឲ្យ​ស្គាល់​ ចាប៉ី​ដង​វែង​ របស់​លោក​តា​ ក៏​ជា​រឿង​ប្រពៃ​ដែរ​» ៕

ផ្ដល់សិទ្ធដោយ៖ Kqube