ដោយ​មើល​ឃើញ​ពី​ការ​កើន​ឡើង ​នូវ​​តម្រូវ​ការ​អ៊ិនធឺណិត​ល្បឿន​លឿន ក្រុមហ៊ុន​ TODAY ISP បាន​​បង្កើត​កញ្ចប់​អ៊ិនធឺណិត​ថ្មី TODAY SuperFast ដែល​មាន​ល្បឿន​រហូត​ដល់​ 150Mbps។ កញ្ចប់​សេវាកម្មនេះ គឺ​សាក​សម​បំផុត​សម្រាប់​ សណ្ឋាគា ខុនដូ អាផាតមិន គ្រឹះ​ស្ថានអប់រំ ក្រុម​ហ៊ុន និង​អង្គការនានា ដែល​​ត្រូវ​ការ​ល្បឿន​អ៊ិនធឺណិត​លឿនបំផុត​ និង​ដំណោះ​ស្រាយ​បច្ចេកទេសជាចាំ​បាច់​​។

ក្រុមហ៊ុន​ក៏មាន​ការ​ផ្តល់ជូនពិសេស ចំពោះ​គម្រោង​អ៊ិនធឺណិត​ថ្មី​នេះ ដោយ​មិនគិត​ថ្លៃ​ដំឡើង និងពុំ​មាន​​ប្រាក់​កក់​។ អតិថិជន​អាចជ្រើស​រើស​ គម្រោង​ល្បឿន​ទៅតាម​តម្រូវការជាក់ស្តែង៖
• ល្បឿន 100Mbps, $3,700 សម្រាប់គម្រោង ​1ឆ្នាំ ឬ $2,170 សម្រាប់​គម្រោង 6ខែ
• ល្បឿន​ 150Mbps, $5,500 សម្រាប់គម្រោង ​1ឆ្នាំ ឬ $3,200 សម្រាប់​គម្រោង 6ខែ

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ TODAY ISP ជា​ក្រុម​ហ៊ុន​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​ផ្តល់​ដំណោះ​ស្រាយ​បច្ចេក​ទេសអ៊ិនធឺណិត​ ដោយ​ប្រើប្រាស់​​បណ្តាញ​អ៊ុបទិក​​ក្រោម​ដីដំបូង​គេ។ អតិថិជន​​បាន​​ផ្តល់​​ការគាំ​ទ្រ​​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ផ្តល់​សេវា​កម្ម​កន្លង​មក​ ទើប​​ក្រុមហ៊ុន​បន្ថែម​ទុន​វិនិយោគ​​ដើម្បី​បំពេញ​ តម្រូវ​ការ​ទី​ផ្សារ និង​ធានា​នូវ​គុណភាពសេ​វា​កម្ម។

លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​​ចង់​ប្រើប្រាស់​ គម្រោងអ៊ិនធឺណិត TODAY SuperFast ថ្មីនេះ សូម​ទាក់​ទង​តាម E-mail: sales@today.com.kh ឬ​ ទូរស័ព្ទ 087 21 55 77។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​គេហទំព័រ www.today.com.kh ៕