​ភ្នំពេញ ៖ ស្រ្តីម្នាក់ បើករថយន្តដឹកកូនចេញពីកម្មវិធី ផ្ទះបងប្អូន យកកូនចូលដេក ហើយចេញមកវិញ ត្រូវជនសង្ស័យ​លួច​រថយន្តបាត់ ​នៅសង្កាត់​ព្រែក​ឯង​ ​តែសំណាងអាក្រក់ ព្រះមិនជួយ ជនសង្ស័យបាន​បើករថយន្តរត់គេច ទៅ​​បុក​ទ្រូង​ផ្លូវ ​និង​បង្គោល​ភ្លើងបំភ្លឺផ្លូវ នៅសង្កាត់​និរោធ​ ហើយបានចុះពីរថយន្ត រួច​គេ​ចខ្លួនបាត់​​។

ហេតុការណ៍នេះកើតឡើង​ នៅវេលាម៉ោង ​១២និង​៣០នាទី​រំលងអធ្រាត្រ ​ឈានចូលថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នៅ​ផ្លូវ​បេតុង​ ភូមិ​តាព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ បន្សល់​​រថយន្ត​ដែល​​​បុក​ទ្រូង​ផ្លូវ​ទុកចោល នៅមុខ​វត្ត​និរោធ​ ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ​។

តាមសម្តី​សាច់​ញាតិ ​ដែល​ត្រូវ​ជាបងប្អូន​ម្ចាស់​រថយន្ត ដែលមិន​បានប្រាប់ឈ្មោះ​ បាននិយាយថា​ មុនពេលកើតហេតុ​ ស្ត្រី​ជាម្ចាស់​រថយន្ត​ បានបើករថយន្ត​ម៉ាក​ កាមរី​ឆ្លាម​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2G 0400 ​ចេញពី​កម្មវិធី​ផ្ទះ​បងប្អូន ​នៅ​ក្នុង​ភូមិ​ក្បែរ​គ្នា​ ក្នុងសង្កាត់ព្រែកឯង ដើម្បី​យក​កូន​មកដេក​នៅ​ផ្ទះ​ លុះ​បើក​រថយន្ត​មកដល់​មុខផ្ទះ​ ស្ត្រី​ជាម្ចាស់​រថយន្ត​ បានយកកូន​អោយ​ទៅ​ដេក​ក្នុង​ផ្ទះ​មួយ​សន្ទុះ ​​ស្រាប់​តែ​​គាត់​ចេញ​មកក្រៅ​​ អត់​ឃើញ​រថយន្ត​នៅមុខ​ផ្ទះ​ ខណៈ​ពេល​នោះ ​ស្ត្រី​ជាម្ចាស់​រថយន្ត​ បានឆោ​​ឡោ​ថា បាត់រថយន្ត​ តែពេល​នោះ​​អ្នក​ជិតខាង​ បាន​ប្រាប់​ថា​ រថយន្ត​ខាងលើ​ត្រូវ​បាន​បុរស បីនាក់​ជិះម៉ូតូ​ ម៉ាក​ស៊ុយសុគី​ស្មាស​ មួយគ្រឿង​ បាននាំគ្នា​បើក​រថយន្ត​នេះ​ ចេញ​ទៅបាត់​ហើយ​ ​លឺដូចនេះ​ ស្ត្រី​ជាម្ចាស់​រថយន្ត​ បាន​ទូរសព័្ទទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ ដើម្បី​​អោយ​ជួយ​អន្តរាគមន៍​ ដោយប្រាប់ថា​រថយន្ត​របស់​គាត់​ ត្រូវ​បានចោរ​លួច​ទៅ​បាត់ ​នៅ​មុននេះ​បន្តិច​​។

បន្ទាប់​ពី​ផ្តល់​ដំណឹង​ទៅដល់​ សមត្ថកិច្ច​មូលដ្ឋាន​រួច​រាល់​ហើយ​ ពួកគាត់​ជាជ​នរងគ្រោះ​ បាននាំគ្នា​ជិះម៉ូតូ ​ចែក​ផ្លូវ​គ្នា​ ដើម្បី​ដើរ​រក​រថយន្ត​ ខណៈ​កំពុង​ដើរ​រក​រថយន្ត​ ក៏ស្រាប់តែលឺ​ដំណឹង ​ពី​សមត្ថកិច្ច​ថា មាន​រថយន្ត​ម៉ាក​ កាមរី​ឆ្លាម​ ពណ៌​ស​មួយ​គ្រឿង​ បានបើក​មក​បុក​ទ្រូង​ផ្លូវ​ និង​បង្គោលភ្លើងនៅ​មុខវត្ត​និរោធ​ ឮដូចនេះ​ ស្ត្រី​ជាម្ចាស់​រថយន្ត​ បាននាំគ្នា​ជិះម៉ូតូ​ទៅមើល​ ក៏ប្រទះ​ឃើញ​​រថយន្ត​របស់​ខ្លួន​ ដែល​ជនសង្ស័យ​លួច​យក​មុន​នេះ​ បាន​បើកទៅបុក​​ទ្រូង​ផ្លូវ ​និង​បង្គោលភ្លើងបំភ្លឺផ្លូវ ​ស្រុញខ្ទេចផ្នែក​ខាងមុខ​ ទៅមុខ​លែង​រួច​ ។

បន្តិច​ក្រោយ​មក​ ឃើញ​មាន​សមត្ថកិច្ច​ជំនាញ ​និង​មូល​ដ្ឋាន​បានចុះ​ទៅដល់​ កន្លែង​កើតហេតុ​ និងសាកសួរ​ជនរងគ្រោះ ពី​ដំណើរ​រឿង រួច​ហើយ​ក៏​អោយ​ម្ចាស់​ ហៅរថយន្ត​មកស្ទូច ​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​វិញ​។

ចំនែក​សមត្ថកិច្ចវិញ ​បានអោយដឹងថា​ ចំពោះ​ការ​ខូចខាត​សម្បត្តិ​រដ្ឋ​ បន្តិច​បន្តួច​មិន​អីនោះ​ទេ​ ពីព្រោះ​ការ​បង្ក​​នេះ​ មិន​មែន​ម្ចាស់​រថយន្ត​ ជាអ្នក​បើក​ទៅបុក​នោះ​ទេ​ គឺ​ជនសង្ស័យ ​បានលួច​រថយន្ត​របស់​ជនរងគ្រោះ​ ហើយ​ជិះ​រត់​គេច​ តែ​ជ្រុល​ទៅ​បុក​និង​បង្គោលភ្លើងបំភ្លឺផ្លូវ អញ្ចឹងហើយ​ បាន​សមត្ថកិច្ចប្រគល់អោយ​រថយន្ត​ ទៅឲ្យម្ចាស់វិញ​យកទៅជួសជុល ៕

សហការី KBN