ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ វ័យជាង៤០​ឆ្នាំ​ សង្ស័យត្រូវថ្នាំសណ្តំ ឬក៏ផឹកស្រាស្រវឹងខ្លាំងពេក ចូល​ទៅ​ទិញនំក្នុងម៉ាត ចេញមកវិញ អង្គុយលើកៅអីមុខម៉ាតបានបន្តិចក៏សន្លប់ បាត់ស្មារតី ត្រូវសមត្ថ​កិច្ច​ហៅរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៧២ នៅមុខពន្លឺម៉ាត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពពត៌មាន ពីសាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ជនជាតិបរទេសម្នាក់ ​អាយុជាង៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានដើរ​ពីលិចទៅកើត តាមបណ្តោយផ្លូវ១៧២ លុះពេលមកដល់​ពន្លឺម៉ាត មិនដឹងថា ជនជាតិបរទេសម្នាក់នោះ ត្រូវថ្នាំសន្តំគេ រឺមួយក៏ស្រវឹងស្រា មកពីណានោះទេ បានដើរចូលទៅក្នុងម៉ាត ទិញនំមួយកញ្ចប់យកមកអង្គុយ នៅកៅអីមុខម៉ាត បានមួយសន្ទុះ ក៏ស្រាប់តែអង្គុយសន្លប់ អត់ដឹងខ្លួនអស់រយៈពេល ជាង២ម៉ោង បង្កអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ​ បាន​ហៅរថយន្តសង្គ្រោះដឹកយកព្យាបាល។

ក្រោយពេលកើតហេតុ ជនជាតិបរទេសខាងលើនេះ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យកាលម៉ែត ដឹកយកទៅព្យាបាល ៕