ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​និយម​ប្រើ​រថយន្ដ​ជជុះ​ ពី​បរទេស​ដ៏​ច្រើន​លើស​លប់ ពិសេស​សហរដ្ឋ​អាមេរិក តែងតែ​មាន​ការ​ខ្វល់​ខ្វាយ ​ពី​ប្រវត្ដិ​រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់​ បាក់បែក​នៅ​ស្រុក​គេ រួច​នាំ​ចូលមក​លក់​នៅ​កម្ពុជា យ៉ាងគគ្រឺកគគ្រែង។

ដោយ​ចាប់​បដិសន្ធិ​ក្នុង ឆ្នាំ​២០១២ Autocheck Cambodia បាន​ផ្ដល់​សេវាកម្ម​ពិនិត្យ​ ប្រវត្ដិ​រថយន្ដ​មួយ​ទឹក (ជជុះ) ដែល​ចុះ​ឈ្មោះ​ជា​សមាជិក​របស់ Experian Automotive នៅ​អាមេរិក។

លោក ឌី ទីណា ទទួល​បន្ទុក​ប្រធានផ្នែក​ទំនាក់​ទំនង​ អតិថិជន​របស់​ Autocheck Cambodia និង​ជា​ម្ចាស់​អាជីវកម្ម​ចែកចាយ និង​ផ្គត់ផ្គង់​គ្រឿងតុបតែង ​រថយន្ដ​ផងនោះ បាន​រៀបរាប់​ពី​តួនាទី​ចម្បង​របស់ Autocheck Cambodia ថា៖ «យើង​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់ ​អតិថិជន​អំពីប្រវត្តិ​រថយន្ដ ​តាំង​ចេញពី​រោងចក្រ​រហូត​មក​ដល់​ស្រុក​ខ្មែរ​ ដែល​មាន ៥ចំណុច​ ដូចខាងក្រោម ដោយ​គ្រាន់តែ​ បញ្ជូន​លេខ​កូដ​តួឡាន តែប៉ុណ្ណោះ»។

ចំណុចទីមួយ៖ គួរ​ចៀស​វាង​ទិញ​រថយន្ដ​មាន​ម្ចាស់​ច្រើន ​ពីព្រោះ​សម្ភារៈ​ខាង​ក្នុង​ អាច​មាន​សភាព​ចាស់ និង​ខូចខាត​ច្រើន ដោយសារការប្រើប្រាស់ពីម្ចាស់មួយទៅម្ចាស់មួយ អាចដាក់រត់តាក់ស៊ី​ឬ​រថយន្ដ​ឈ្នួលជាដើម។

ចំណុចទី​ពីរ៖ ប្រវត្ដិ​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​អាមេរិក​ដែល​បញ្ជាក់​ពី​ការ ​ខូចខាត​ដ៏​ប្រាកដ​ប្រជា ​ដើម្បី​ឲ្យ​អ្នក​ទិញ​ពិនិត្យ និង​សម្រេច​ចិត្ដ​ងាយ​ស្រួល។ គួរជៀសវាងរថយន្តដែលបុក បែកពោងសុវត្តិភាព រថយន្តលិចទឺក រឺ រថយន្តឆាប់ឆេះដោយអគ្គីភ័យ។

ចំណុច ទី៣៖ ចំពោះ​ចម្ងាយ​ប្រើប្រាស់​ ដែល​គិត​ជា (Mile) ចុង​ក្រោយ​បំផុត ​មុន​ពេល​បញ្ជូន​មក​ដល់​ស្រុក​ខ្មែរ​ ដើម្បី​ឲ្យ​អ្នក​ទិញ​ដឹង​ពី​កម្រិត​ នៃ​ការ​ប្រើ​ប្រាស់ និង​អាយុកាល​របស់​ម៉ាស៊ីន។ បើការប្រើប្រាស់​ លើសពី ១៥០០០ ម៉ាយ ឬ ២៤០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ឆ្នាំ អាច​ចាត់​ទុក​ថា ជារថយន្ដ​ដែល​បានប្រើ​ច្រើន​ ហើយ​វា​អាច​នឹងត្រូវ​​ផ្លាស់​ប្ដូរ​ គ្រឿង​បន្លាស់​ច្រើនទៀត បន្ទាប់ពីប្រើប្រាស់មួយរយះពេលមក»។

ចំណុច ទី៤៖ ចំពោះបាត់ក្រោម ឬជើងក្រោមរថយន្ត បើ​វា​នៅ​​រដ្ឋ​ដែល​ត្រជាក់ និង​ធ្លាក់​ទឹកកក នោះ​បាត​ក្រោម​របស់​វា​ នឹង​មាន​សភាព​ច្រែះ និង​ពុក​ផុយ​ខ្លះ។ គួរជៀសវាងរថយន្ត ដែលប្រើប្រាស់នៅរដ្ធ​ New York (NY), Washington D.C, New Hamspire (NH), Massachusetts (MA), Maryland (MD), Connecticut (CT) ឬ​​​ មកពី Canada​​ ពីព្រោះយើងអាចនឹងចំណាយប្រាក់ច្រើន ដើម្បីជួសជុលជើងក្រោម។

ចំណុច ទី៥៖ វា​ជា​ចំណុច​សំខាន់​ នៃ​របាយ​ការណ៍​ពិន្ទុ​សរុប Autocheck Score។ ក្រោយពី​ធ្វើការ​ផ្ទៀងផ្ទាត់ បើ​រថយន្ដ​មួយ​គ្រឿង​នេះ មាន​ពិន្ទុសរុប​ ស្ថិត​នៅ​ក្នុង​ចន្លោះ​ល្អ​នោះ Experian Automotive ហ៊ាន​ទិញ​ចូល​វិញ​ក្នុង​តម្លៃ​រហូត​ដល់ ១១០ភាគរយ​ឯណោះ។

ជាមួយ​នឹង​សមាជិក ៤ នាក់ ដែល​មាន​តួនាទី​ផ្សេងៗ​គ្នា លោក ទីណា បាន​ឲ្យ​ដឹងថា ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ដ​របស់ Autocheck Cambodia បាន​មក​ពី Department of Motor Vehicle (DMV) នៅ​សហរដ្ឋ​អាមេរិក​ ភ្នាក់ងារដេញថ្លៃររថយន្ត​ ក្រុមហុនធានារ៉ាប់រង ស្ថាបន័ប៉ូលីសចរាចរណ៏ ​និង​ប្រភព​ដទៃ​ទៀត។

ដោយ​មាន​អតិថិជន​ជាង ៨០០០ នាក់ Autocheck Cambodia យក​ថ្លៃ​សេវាកម្មតែ ៦ ដុល្លារ​សម្រាប់​របាយការណ៏ ប្រវត្តិរថយន្តនិង ៥​ ដុល្លារសំរាប់រូបភាពឡានបុក​១០​សន្លឹក។​​​
លោកបានបញ្ចក់ថា៖​ «ដើម្បីឆែកអតិថិជន គ្រាន់តែផ្ញើរលេខតួរថយន្ត នៅជាប់ទ្វារខាងអ្នកបើក មកកាន់ Inbox Messenger របស់​ប្វេសបុក Autocheck Cambodia រឺទំនាក់ទំនងមកកាន់លេខ ​០១៧ ៦៨ ៤៨​ ៦៦​​ បន្ទាប់មកអតិថិជននឹងទទួលបាន ព័ត៌មាន​អំពី​រថយន្ដ​ដ៏​រហ័ស​ត្រឹម​តែ ២ នាទីប៉ុណ្ណោះ និង​មានក្រុមជំនាញសង្ខេប​ ជា​ភាសា​ខ្មែរជូនទៀតផង»។

លោក​បាន​អះអាង​ថា៖ «យើង​ផ្ដល់​ព័ត៌មាន​លម្អិត ​ដោយ​ឥត​លម្អៀង​ទេ​ ហើយ​ក៏​មិន​ត្រូវ​រ៉ូវ​អ្វី​ជាមួយ​ នឹង​ម្ចាស់​ការ៉ាស​ដែរ ដោយ​សារ​តែ​ព័ត៌មាន​ ពី​អាមេរិក​ទាំង​អស់​ គ្មាន​នរណា​អាច​ផ្លាស់ប្ដូរ​បាន​ឡើយ»។

បន្ថែមទៅលើសេវាកម្ម ពិនិត្យប្រវត្តិឡានហើយ​ Autocheck Cambodia ក៏មានសេវាកម្ម​ ៣ទៀតសំរាប់បង្កើនទំនុកចិត្ត និងបំពេញតំរូវការរបស់អតិថិជនរូមមាន ៖
សេវាកម្មពិនិត្យប្រវត្តិរថយន្ត ដល់ទីកន្លែង ដែលពិនិត្យយ៉ាងលំអិត ទៅលើ៥ចំនុចដោយក្រុមជំនាញ មានបទពិសោធជាង១០ឆ្នាំ ក្នុងនោះរួមមានការពិនិត្យ ទឹកថ្នាំរថយន្តទាំងមូល ពិនិត្យគុណភាពម៉ាស៊ីន ពិនិត្យជើងក្រោមរថយន្ត ដោយឡើងប៉ុងមើល ពិនិត្យប្រអប់លេខ ABS ពោងសុវត្តិភាពជាដើម និងចុងក្រោយឯកសារឡាន។ សេវាកម្មនេះមានតម្លៃចាប់ពី $៨០ ដុល្លារប៉ុណ្ណោះ សំរាប់មួយគ្រឿង។ សូមទំនាក់ទំនងកក់ ក្រុមជំនាញតាមរយៈលេខ ០១៧ ៦៨៤ ៨៦៦

សេវាកម្មផ្សព្វផ្សាយលក់រថយន្ត​ ក្រដាស់ពន្ធឬស្លាកលេខទាំងអស់ ដែលមានប្រវត្តិគុណភាពល្អ អាចទទួលយកបាន ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន និងបង្កើនការលក់ដល់ម្ចាស់ការ៉ាស់។ សេវាកម្មនេះ មានតម្លៃ​ត្រឹមតែ $៣០ដុល្លារប៉ុណ្ណោះ សំរាប់ការផ្សព្វផ្សាយលក់រថយន្តមួយគ្រឿង ក្នុងរយៈពេល១ខែ។ សូមទំនាក់ទំនងមក​ Autocheck Cambodia តាមរយៈលេខ ០១៧ ៦៨៤ ៨៦៦

សេវាកម្មផ្សព្វផ្សាយ លក់ផលិតផលរថយន្ត តាមបណ្តាញ Facebook ដែលមានប្រសិទ្ធិភាព និងតំលៃសមរម្យសំរាប់ម្ចាស់ អាជីវកម្មរថយន្តទាំងឡាយ ដូចជាហាងលក់គ្រឿង តុបតែងរថយន្ត 
 ហាងលក់គ្រឿងបន្លាស់រថយន្ត​​ ហាងទិញ លក់ បញ្ចំ រថយន្ត គ្រប់ប្រភេទ​​​ យានដ្ឋានលក់រថយន្តគ្រប់ប្រភេទ យានដ្ឋានជួសជុលរថយន្តគ្រប់ប្រភេទ យានដ្ឋានលាងរថយន្ត ប៉ូលារនិងប្តូរប្រេងម៉ាស៊ីនរថយន្ត ឬ គ្រឹះស្ថានផ្តល់សេវាកម្ម បង់រំលោះរថយន្តគ្រប់ប្រភេទជាដើម។ សេវាកម្មនេះមានតម្លៃ​ចាប់ពី $១២ ដុល្លារប៉ុណ្ណោះ សំរាប់ចំនួនអ្នកដែលបានឃើញ ១០,០០០នាក់ឡើងទៅ។ សូមទំនាក់ទំនងមក​ Autocheck Cambodia តាមរយះលេខ ០១៧ ៦៨៤៨៦៦។

ជា​ចុង​ក្រោយ លោក​សំណូមពរ​ឲ្យ​អតិថិជន​ទាំង​អស់ ​ត្រូវ​ពិនិត្យ​មើល​ព័ត៌មាន​នានា​ ចំពោះ​រថយន្ដ​មួយ​ទឹក​ ដែល​ពួកគេ​ចង់​ទិញ​ ជាជាង​ការ​ទិញ​ដោយ​ប្រថុយ​ប្រថាន៕