រាជធានី​ភ្នំពេញ​៖ ​ជន​បង្ក​បើក​រថយន្ត​បាឡែន ​ស្លាក​លេខ ​ភ្នំពេញ ​2AM​-​2762 ​បុក​គេ ​និង​បាញ់​ប្រហារ​ ដើម្បី​គំរាម​ជនរងគ្រោះ​នៅ​តាម​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ម្ដុំ​បុរី​ប៉េង​ហួត​បឹង​ស្នោរ​ កាល​ពី​​ថ្ងៃ​ទី​១០ ខែ​មិថុនា ​ឆ្នាំ​២០១៧នោះ ខណៈ​ពេល​នេះ​ ​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​ទាំង​មនុស្ស ​និង​រថយន្ត​មក​ដល់​ការិយាល័យ​ចរាចរណ៍ ​ផ្លូវគោក ​រាជធានី​ភ្នំពេញ​ហើយ ​ដើម្បី​ដោះស្រាយ​​​តាម​ផ្លូវ​ច្បាប់​ជា​មួយ​ជន​រងគ្រោះ​​។

គួរ​រម្លឹក​ថា ​ម្ចាស់​រថយន្ត​បាឡែន ​ស្លាក​លេខ ​ភ្នំពេញ ​2AM​-​2762 ​ដែល​បើក​ប៉ះ​គេ​ហើយ ​ដក​កាំភ្លើង​បាញ់​គំរាម ​គឺ​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរណ៍ ​​នៃ​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​កណ្តាល ​និង​​ជា​កូន​ប្រុស​របស់​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ​៕ ផ្ដល់សិទ្ធដោយ៖ Kqube