រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ​១១ ​ខែមិថុនា​ ឆ្នាំ​​២០១៧ ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីចាប់ឆ្នោតជ័យមង្គល លើកទី១រដូវកាលថ្មី នៅស្ថានីយទូរទស្សន៍ PNN ដើម្បីផ្តល់រង្វាន់ជូនដល់ គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ​​២០១៧​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀរថៃហ្គ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​ របស់​ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ​ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរថៃហ្គ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​ឆ្នោត​លើក​​ទី​មួយ​នេះ ​រួមមាន​ IPhone 7​ ចំនួន 3 រង្វាន់ ទូរទស្សន៍ Smart TV ចំនួន 3 រង្វាន់ និងទូរទឹកកក​ ចំនួន 5 រង្វាន់។

លោក​អ្នក​អាចស្វែងរកឈ្មោះ របស់លោកអ្នកនៅលើ​កាសែត កោះសន្តិភាព ​​ឬលើគេហទំព័រ Facebook (Tiger Beer KH)។
ចំពោះគូស្វាមីដែលមានភ័ព្វសំណាង ឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

គួររម្លឹកផងដែរថា ថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ​មានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួលបានការ គាំទ្រកាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេស​ Tiger ជាស្រាបៀរ​ដែល​សក្ត័សមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍​ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ​ ២០១៧ នេះ អតិថិជនដែលជាវស្រាបៀរ Tiger កំប៉ុង​​ រឺ ដប ចាប់ពី ២៥ កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួននឹងអាចមានឱកាសឈ្នះរង្វាន់ធំរថយន្ត ​AUDI Q5 2016 ស៊េរីទំនើបថ្មីសន្លាងចំនួន ១ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជា IPhone 7​ ចំនួន 5 រង្វាន់ ទូរទស្សន៍ Smart TV ចំនួន 5​ រង្វាន់ និង ទូរទឹកកក​ ចំនួន 10​ រង្វាន់។​

ឆ្លុះបញ្ចាំងប្រណិតភាពនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger!

ពិសាដោយការទទួលខុសត្រូវ