ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់មិន​មានជំងឺប្រចាំកាយ ដេកស្លាប់ក្នុងបន្ទប់រហូតហើមស្អុយរលួយ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ ដែលហេតុ​កា​រណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១​រសៀល ថ្ងៃទី១១ ខែមិថុនា ​ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៤៧ នៅចំណុចផ្ទះលេខ60AEo ស្ថិតនៅក្នុងភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលស្លាប់មិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស ​អាយុ ​​៥០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ តាមប្រភពព័ត៌មានពីអ្នកជិតខាងបានប្រាប់អោយដឹងថា មុនពេលដែលកើតហេតុគេបានធំក្លិនស្អុយ ចេញមកពីផ្ទះកើតហេតុខាងលើយ៉ាងខ្លាំង ទើបអ្នកភូមិនាំគ្នាផ្អើលចោមរោមមើល និងរាយណ៍ការទៅឱ្យសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ​ ។

ក្រោយពេលពិនិត្យ និងកោសល្យវិច័យ បានរកឃើញថា សពមានសភាព​សព​ហើមស្អុយ រលួយមិនបានស្លៀកខោនោះទេ ដេកស្លាប់នៅលើគ្រែ ហើយជនរងគ្រោះមិនមានសាច់ញាតិ និងបងប្អូន ឬក៏កូនចៅនោះទេ គាត់រស់នៅតែម្នាក់ឯងតែប៉ុណ្ណោះ ។

ប្រភពពត៌មាន​បានបន្តទៀតថា មុនពេលដែលគាត់ស្លាប់ គឺជនរងគ្រោះបានចេញមកទិញស្រាបៀរមួយកំប៉ុង យកទៅផឹកតែម្នាក់ឯង នៅក្នុងបន្ទប់ប្រមាណជា ៣ថ្ងៃក្រោយ មិនបានឃើញជនរងគ្រោះចេញក្រៅនោះទេ ហើយគាត់មានជំងឺប្រចាំកាយ ដល់តែ២មុខគឺថ្លើម និងក្រពះ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវធ្វើកោសល្យវិច័យ ហើយយកទៅដំកល់នៅវត្តទួលសង្កែដើម្បីបូជា ពីព្រោះគាត់គ្មានសាច់ញាតិ៕ សហការី KBN-LIVE.com