ថ្ងៃនេះ ក្រុមហ៊ុន អាយវ័ន ដែលជាក្រុមហ៊ុនធំ មានសិទ្ធិស្របច្បាប់នាំចូលនូវ ផលិតផល Apple មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា ដំបូងគេ បានប្រកាសចេញ នូវកម្មវិធីពិសេសមួយទៀតហើយ សំរាប់អតិថិជនទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសអបអរសាទរខួប 12 ឆ្នាំ របស់ខ្លួននេះផងដែរ រាល់ការជាវនូវទូរស័ព្ទ iPhone 7 និង iPhone 7 Plus គ្រប់ម៉ូឌែល នឹងទទួលបានទឹកប្រាក់ត្រឡប់ទៅវិញ ហើយនិងកាដូផ្សេងៗទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុនភ្លាមៗ ជាពិសេសនោះ គឺអតិថិជនដែលជាសមាជិក អាយវ័ន កាតតែម្តង។

ក្រុមហ៊ុន អាយវ័ន បានបញ្ជាក់យ៉ាងដូច្នេះថា រាល់ការជាវនូវ iPhone 7 & iPhone 7 Plus គ្រប់ម៉ូឌែល ចាប់ពីថ្ងៃទី 12 ខែមិថុនា រហូតដល់ថ្ងៃទី 23 ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ពីគ្រប់សាខារបស់អាយវ័ន អតិថិជន នឹងទទួលបាននូវសាច់ប្រាក់ ត្រលប់មកវិញភ្លាមចំនួន៦៩ដុល្លារ រួមជាមួយនិងការ ថែមជូនសំបកទូរស័ព្ទ កញ្ចក់ការពារឌុយ សំរាប់សាកតាមឡាន ទឹកថ្នាំសំអាត ខ្សែសាកទូរសព្ទ័ និងជើងស៊ីម សរុបទាំងអស់មានចំនួន 6 មុខ ដែលគិតជាសាច់ប្រាក់ គឺស្មើនិង 155 ដុល្លារ។ ដំណឹងមួយនេះ គឺល្អបំផុតសំរាប់ប្រិយមិត្តរបស់ iPhone ដែលមានបំណងចង់ជាវនូវទូរស័ព្ទថ្មី ព្រោះថា មិនត្រឹមតែទទួលបានប្រាក់ត្រឡប់មកវិញនោះទេ គឺថែមទាំងទទួលបាននូវកាដូ ជាច្រើនថែមទៀតផង។

ក្រុមហ៊ុន អាយវ័ន បានបន្តថា អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ គឺចំពោះសមាជិកអាយវ័នកាត នៅថ្ងៃទី 12 នៅម៉ោង 12 ថ្ងៃត្រង់នឹងទទួលបានការ ផ្តល់ជូននូវកាដូថ្មីមួយ បន្ថែមទៀត សំរាប់អតិថិជនចំនួន 12នាក់ដំបូង ដោយអតិថិជនទាំងនោះ គ្រាន់តែចំណាយ 12ដុល្លារ បន្ថែមប៉ុណ្ណោះ នឹងមានសិទ្ធិអាចជ្រើសរើសផលិតផលមួយ ក្នុងចំណោមផលិតផល 4 មុខ រួមមានដូចជា កាស Beats EP, ឧបករណ៍បំពងសំឡេង Logitech UE Roll, ឧបករណ៍បំពងសំឡេង Logitech UE Boom 2 និងកាតាបស្ពាយម៉ាក Targus មួយភ្លាម ( សូមបញ្ជាក់ថា កម្មវិធីពិសេសនេះ សំរាប់សមាជិកអាយវ័នកាត គឺមានរយះពេល 1 ថ្ងៃតែប៉ុណ្ណោះ)។

សូមអញ្ជើញរួសរាន់ឡើងនេះជាឱកាសមួយដ៏ល្អបំផុត។


សូមជំរាបថា ការផ្តល់ជូននេះ គឺធ្វើឡើងនៅសាខាក្រុមហ៊ុន​ អាយវ័ន ទាំង 4 សាខា​ នៅក្នុងទីក្រុងភ្នំពេញ ដែលមាន​អ​ាស័​យ​ដ្ឋា​ន​ដូច​ខាងក្រោម​ គឺ​សាខា​ទី​មួយ​ iOneCanadia​ ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ នៃ​អគារ​ពាណិជ្ជកម្ម​កា​ណា​ឌី​យ៉ា​ មហាវិថី​ព្រះ​មុន្នី​វង្ស​ កែង​ផ្លូវ​ក្រមួនសរ​ ទូរស័ព្ទ​លេខ​ 023​ 99​ 88​ 89,​ សាខា​ទី​ពីរ​ iOne​ Sovanna​ មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុ​វ​ណ្ណា​ ទូរស័ព្ទ​លេខ​ 023​ 99​ 31​ 81,​ សាខា​ទី​បី​ iOne​ Ratana​ មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ ផ្ទាល់​ដី​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​រ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ទូរស័ព្ទ​លេខ​ 023​ 88​ 31​ 01​ ហើយ​ និង​សាខា​ទីបួន គឺ iOne​ Service​ Center​ ដែល​មាន​ទីតាំង​ជាន់​ទី​ 4 អគារ​លេខ​ 25​ មហាវិថី​ម៉ៅ​​សេទុង​ជាប់​នឹង​ស្ថានទូត​ឡាវ​ ទូរស័ព្ទ​លេខ​ 023​ 99​ 75​ 75៕​