ភ្នំពេញ ៖ ក្រុមកម្លាំងមនុស្សធម៌ ដែលគេស្គាល់ថា ដឹកនាំដោយលោករហស្សនាម k01 តែងដើរធ្វើសកម្មភាព សម្រួលទៅលើផ្នែកចរាចរណ៍ និងពិសេស ក្រុមកម្លាំងមនុស្សធម៌មួយនេះប្រតិកម្មធ្ងន់ទៅលើ អ្នកបើកបរលើផ្លូវបញ្ច្រាស ទិសដៅចរាចរណ៍ ខណៈដែលលោក K01 តែងតែចុះដាក់កម្លាំង តាមផ្លូវមួយចំនួន ប្រជុំជនកកស្ទះ ដាក់កម្លាំងហាមឃាត់ បុគ្គលបើកបរបញ្ច្រាស ។ ទង្វើតរបស់ក្រុមK01 បែបនេះ ក៏មានអ្នកមួយចំនួនគាំទ្រ និងមួយចំនួនទៀតមិនគាំទ្រ ។

ហើយនៅល្ងាច ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះផងដែរ បន្ទាប់ពីក្រុម កម្លាំងមនុស្សធម៌ k01 ដាក់មម្លាំងចុះសម្រួលចរាចរណ៍ និងចាំចាប់ឃាត់ប្រតិកម្ម ទៅលើបុគ្គល បើកបរបញ្ច្រាសផ្លូវ នៅមុខផ្សារសុិនជូរី លើកំណាត់ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ ចុះហាមឃាត់ផ្អាកសកម្មភាព របស់ក្រុម K01 ក្នុងហេតុផល ក្រុមកម្លាំងមនុស្សធម៌ K01ធ្វើនេះ គ្មានការអនុញាតិ ពីអាជ្ញាធរ ពីសមត្ថកិច្ចជំនាញ បង្កឲ្យមានបាតុភាពផ្សេងកើតឡើង ពិសេសសន្តិសុខ សុវត្ថិភាព គ្រោះថ្នាក់ចរាណ៍ ដល់ក្រុមខាងលើ ហើយគ្មានអ្នកណាទទួលខុសត្រូវ ទើបទទួលបទបញ្ជា ពីថ្នាក់លើ សម្រេចឲ្យផ្អាកសកម្មភាព របស់ក្រុមកម្លាំងមនុស្សធម៌នេះ ។

តែបើតាមមតិមហាជន អ្នកខ្លះសរសើរ ដល់ក្រុមនេះផងដែរ អ្នកខ្លះទៀត ក៏មានប្រតិកម្មផងដែរ ដោយសារ សកម្មភាពរបស់K01ធ្វើ ដូចជាជ្រុលពេក អនុវត្តន៍លឿនជ្រុល ។
តែបើតាម នគរបាលបានឲ្យដឹងថា ការហាមឃាត់ក្រុមk01 ឲ្យធ្វើសកម្មភាពលើកំណាត់ផ្លូវសហព័ន្ធរុស្សី ពិសេសតំបន់ មុខឬជិតព្រលានយន្តហោះ ពោធិចិនតុង ដោយសារកំណាត់ផ្លូវខាងលើ សំបូរទៅដោយប្រតិភូ ភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់ច្រើន កាលបើកម្លាំងទាំងនេះ ដាក់នៅលើកំណាត់ផ្លូវខាងលើ ខ្លាចបង្កទៅជាបាតុភាពផ្សេងៗ ៕