សិល្បៈ ៖ មួយ​រយៈ​នេះ​តារា​សម្ដែង​កញ្ញា​ ដេនីក្វាន់​ បាន​បង្ហាញ​រូបថត​ជា​មួយ​គូស្នេហ៍​ថ្មី​ញឹកញាប់​ណាស់​ ប៉ុន្តែ​រូបថត​បុរស​ថ្មី​នេះ​ត្រូវ​បាន​នាង​បាំង​មុខ​មិនទាន់​បង្ហាញ​មុខ​មាត់​ពិត​ឡើយ ​រហូត​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​ និង​ទស្សនិកជន​ចង់​ស្គាល់​មុខ​មាត់​ពិត​បុរស​ម្ចាស់​បេះដូង​ថ្មី​របស់​នាង​ជា​ខ្លាំង​។

យ៉ាង​ណា​មិញ​មុន​នេះ​បន្តិច​ ដេនីក្វាន់ ​បាន​បង្ហាញ​រូបថត​ម្ចាស់​ចិត្ត​ជា​ថ្មី​ ហើយ​នាង​នៅ​តែ​បិត​មុខ​បុរស​ម្នាក់​នេះ​ដដែល​ ហើយ​នាង​ក៏​បាន​សរសេរ​សារ​បន្ថែម​ថា​ ” តាំង​ពី​អូន​ស្រលាញ់​បង​មក​ អូន​បាន​កើត​ជំងឺ​ម្យ៉ាង​ឈ្មោះ ​(មហា​រួម​បេះដូង​) បេះដូង​អូន​ចេះ​តែ​រួម​តូច​
ទៅ​ៗ​រហូត​ដាក់​អ្នក​ផ្សេង​លែង​បាន​…ដាក់​បាន​តែ​បង​ម្នាក់​”។

អារម្មណ៍​ពិត​របស់ ​ដេនីក្វាន់ ​ចំពោះ​គូស្នេហ៍​ថ្មី​ មាឌ​ដូច​ក្របី​ឡើង​ក​រូប​នេះ ​បើ​សិន​ជា​បុរស​ម្នាក់​នេះ​បាន​ឃើញ​ មិន​ដឹង​ថា ​សប្បាយ​ចិត្ត​កម្រិត​ណា​ទេ​ ព្រោះ​ស្ដាប់​ទៅ​នាង​មាន​ចិត្ត​ស្មោះ​នឹង​ស្នេហា​មួយ​នេះ​ គ្មាន​ចិត្ត​វៀចវេរ​ឡើយ។​ ជា​មួយ​គ្នា​នោះ​ក៏​មាន​អ្នក​ Fan​ របស់​នាង​ជា​ច្រើន​បាន​សម្ដែង​ការ​កោតសរសើរ​គូស្នេហ៍​ថ្មី​របស់​ ដេនីក្វាន់​ ថា ​បុរស​ម្នាក់​នេះ​ពិត​ជា​សំណាង​ណាស់​ដែល​ទទួល​បាន​ការ​ស្រឡាញ់​ស្មោះ​តារា​ស្រី​សិច​ស៊ី​រូប​នេះ៕​ ផ្ដល់សិទ្ធដោយ៖ Kqube