ជាថ្មីម្ដងទៀត បន្ទាប់ពីអតីតកងកម្លាំងមួកខៀវកម្ពុជាចំនួន ៤រូប ត្រូវបានពលីនៅក្នុងការវាយប្រហារពីសំណាក់ក្រុមឧទាមក្នុងអាហ្វ្រិកកណ្ដាលរួចមក ស្រាប់តែពេលនេះ របាយការណ៍របស់ក្រសួងការពារជាតិ បានបង្ហាញថា កងទ័ពមួកខៀវរបស់កម្ពុជា ត្រូវបានរងការវាយប្រហារ ជាថ្មីម្តងទៀត នៅតំបន់ Bria ប្រទេសអាហ្វ្រិកកណ្តាល កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែទោះជាយ៉ាងណា ការប៉ះទង្គិចគ្នានេះពុំបានធ្វើឱ្យទាហានកម្ពុជាណាម្នាក់ ស្លាប់ឬរបួសនោះទេ។

ប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ មានជនជាតិ Anti-Balaka ចំនួន ២រូប ប្រដាប់ដោយកាំភ្លើងអាកាប្រភេទ ៤៧ (AK-47) បានជិះម៉ូតូមួយគ្រឿង សម្រុកចូលបន្ទាយរបស់អង្គការសហប្រជាជាតិ ក្នុងតំបន់ Bria ប្រទេសអាហ្វ្រិកខាងត្បូង ហើយកម្លាំងកម្ពុជារួមជាមួយកម្លាំង Zambia ដែលឈរជើងក្នុងតំបន់នោះ បានធ្វើការព័ទ្ធចាប់តែម្ដង ៕
យុទ្ធ KBN