ចាប់​តាំង​ពី​ឆ្នាំ​១៧៧៦​ សហរដ្ឋ​អាមេរិក​ ទទួល​បាន​បទពិសោធន៍​ ជ័យជម្នះ​ និង​ការ​ខាតបង់​ ប្រាក់កាក់​ជា​ច្រើន​ ពី​ការ​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ និង​ជា​មួយ​ប្រទេស​ដទៃ​ថែម​ទៀត​ផង​។
សង្គ្រាម​ទាំង​១០ ខាង​ក្រោម​នេះ ​ដែល​សហរដ្ឋអាមេរិក​ ចំណាយ​ប្រាក់កាក់​ជា​ច្រើន​មាន​ដូចជា៖

១០. សង្គ្រាម​រវាង​អាមេរិក​ និង​ម៉ិកស៊ិក
សង្គ្រាម​រវាង​ប្រទេស​អាមេរិក​ និង​ប្រទេស​ម៉ិកស៊ិក​ បាន​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៨៤៦​ ទៅ​១៨៤៨​ ដែល​​បាន​ចំណាយ​ថវិកា​អាមេរិក​ចំនួន​ ២.៤ពាន់​លាន​ដុល្លារ​។ មូលហេតុ​នៃ​សង្គ្រាម​នេះ​កើត​ឡើង​ដោយ​សារ​ការ​ធ្វើ​បដិវត្តន៍ ​(ផ្ដាច់​ខ្លួន​ចេញ​) ពីទឹកដី​តិចសាស់​ ប្រទេស​ម៉ិកស៊ិក​ ទៅ​ជា​រដ្ឋ​តិចសាស់​ ប្រទេស​អាមេរិក​វិញ​។

០៩. សង្គ្រាម​បដិវត្តន៍​​
សង្គ្រាម​បដិវត្តន៍​របស់​ជនជាតិ​អាមេរិក​ ដែល​គ្រប់គ្រង​ដោយ​សារ​ទាហាន​អង់គ្លេស​ បាន​កើត​ឡើង​នៅ​ឆ្នាំ​១៧៧៥ ទៅ​១៧៨៣​ នៅ​ក្នុង​រដ្ឋ​ ម៉ាសាឈូសេត​ ប្រទេស​អាមេរិក​ ដែល​ចំណាយ​ថវិកា​អស់​ស្មើ​នឹង​សង្គ្រាម​ខាង​លើ​ដែរ​។ នៅ​ក្នុង​ហេតុការណ៍​នេះ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ចំនួន​ ៥ម៉ឺន​ ទៅ​៧ម៉ឺន​នាក់​ ដែល​សុទ្ធ​តែ​ជនជាតិ​អាមេរិក​។ ព្រម​ទាំង​មាន​ប្រទេស​ចំនួន​៣ ដូច​ជា​ អេស្ប៉ាញ​ បារាំង​ និង​ហូឡង់​ ដែលបាន​ចូល​រួម​ផង​ដែរ​។

០៨. សង្គ្រាម​រវាង​អាមេរិក​ និង​អេស្ប៉ាញ​
នៅ​ឆ្នាំ​១៨៩៨​ ប្រទេស​អាមេរិក​ បាន​ធ្វើ​សង្គ្រាម​ ជា​មួយ​ប្រទេស​អេស្ប៉ាញ​ ដើម្បី​ដណ្ដើម​ឯករាជ្យ​ ឲ្យ​ប្រទេស​គុយបា​។ ចំណាយ​ថវិកា​អាមេរិក​ សរុប​អស់​៩ពាន់​លាន​ដុល្លារ​ ក្នុង​ពេល​ធ្វើ​សង្គ្រាម​នេះ។

០៧. សង្គ្រាម​ស៊ីវិល​
សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​អាមេរិក​ កើត​ឡើង​ក្នុង​ឆ្នាំ​១៨៦១ ទៅ​១៨៦៥​ ដើម្បី​លុប​បំបាត់​របប​ទាសភាព​ ដែល​​បាន​ចំណាយ​ ថវិកា​អាមេរិក​ច្រើន​ជាង​ ៨០ពាន់​លាន​ដុល្លារ​។ ក្នុង​ហេតុការណ៍​នេះ​បាន​សម្លាប់​ទាហាន​ច្រើន​ជាង ​៧៥ម៉ឺន​នាក់​។

០៦. សង្គ្រាម​ឈូង​សមុទ្រ​
មាន​ប្រទេស​ច្រើន​ជាង​៣៣​ បូក​រួម​ទាំង​ប្រទេស​អាមេរិក​ ដែល​បាន​ចូល​រួម​ក្នុង​សង្គ្រាម ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ របស់​ប្រទេស​អ៊ីរ៉ាក់​ ទៅ​លើ​ប្រទេស​គុយវ៉ែត​ នៅ​ឈូង​សមុទ្រ​ Persian​។ ក្នុង​ហេតុការណ៍​សង្គ្រាម​នេះ ​កើត​ឡើង​នៅ​ខែ​មករា​ ឆ្នាំ១៩៩១​ និង​បាន​បញ្ចប់​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​១៩៩១​ ដែល​បាន​​ចំណាយ​ថវិកា​អាមេរិក​ចំនួន​ ១០២ពាន់​លាន​ដុល្លារ​។

” alt=”” />

០៥. សង្គ្រាម​លោក​លើក​ទី​១
សង្គ្រាម​លោក​លើក​ទី​១​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ឆ្នាំ​១៩១៤​ ដែល​បាន​ចំណាយ​ថវិកា​អាមេរិក​ចំនួន​ ៣៣៤ពាន់​លាន​ដុល្លារ​។

០៤. សង្គ្រាម​​កូរ៉េ​
កូរ៉េ​ខាង​ជើង​ មាន​ការ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី​ ចំណែក​ឯ​កូរ៉េ​ខាង​ត្បូង​ មាន​ការ​គាំទ្រ​ពី​ប្រទេស​អាមេរិក​។ នៅ​ឆ្នាំ​១៩៥០​ ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ឈ្លានពាន​ចូល​ទឹក​ដី​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ​អាមេរិក​បាន​ចំណាយ​លុយ​ចំនួន​ ៣៤១​ពាន់​លាន​ដុល្លារ​ នៅ​អំឡុង​ពេល​ធ្វើ​សង្គ្រាម​នេះ​។

០៣. សង្គ្រាម​វៀតណាម​
សង្គ្រាម​នេះ​ក៏​ដូច​សង្គ្រាម​ខាង​លើ​ដែរ​ ប៉ុន្តែ​វៀតណាម​ខាង​ជើង​ មាន​ការ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី​ និង​ចិន។ អាមេរិក​បាន​ចំណាយ​លុយ​ចំនួន​ ៧៣៨​ពាន់​លាន​ដុល្លារ​ នៅ​អំឡុង​ពេល​ធ្វើ​សង្គ្រាម​នេះ​។

០២. សង្គ្រាម​ភេរវកម្ម
នៅ​ឆ្នាំ​២០០១ ដល់​២០១០ អាមេរិក​បាន​បញ្ជូន​ទាហាន​ជា​ច្រើន​នាក់​ ដើម្បី​សម្លាប់​មេ​ភេរវករ​ឈ្មោះ​ អូសាម៉ាប៊ីនឡាដិន​ នៅ​ប្រទេស​អុីរ៉ាក់​។ ក្នុង​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​ក្រុម​ភេរវករ​នេះ​ អាមេរិក​បាន​ចំណាយ​លុយ​ចំនួន​ ១.៦​កោត​លាន​ដុល្លារ​។

០១. សង្គ្រាម​លោក​លើក​ទី​២
នៅ​ក្នុង​ឆ្នាំ​១៩៤៥​ គឺ​ជា​ប្រវត្តិសាស្ត្រ​សង្គ្រាម​ដ៏​រន្ធត់​របស់​អាមេរិក​ ដែល​ប្រទេស​ជប៉ុន​បាន​វាយប្រហារ​ គ្រាប់​បែក​ទៅ​លើ​មូលដ្ឋាន​នាវា Pearl Harbor កោះ​ហាវ៉ៃ​ ធ្វើ​ឲ្យ​ទាហាន​ស្លាប់​ចំនួន​ ៤សែន​នាក់​ និង​ ខាតបង់​ថវិកា​នៅ​ពេល​សង្គ្រាម​ច្រើន​ជាង​ ៤កោត​លាន​ដុល្លារ​៕

ប្រភព៖ ​ warhistoryonline