ពូជស្វា gorilla មួយក្បាលក្នុងសួនសត្វមួយកន្លែងក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីវាមានអាការៈឈឺពោះសម្រាលកូន ហើយដោយសារតែការសង្គ្រោះដោយយកចិត្តទុកដាក់ពីសំណាក់ ក្រុមពេទ្យសត្វជំនាញ ទើបមេស្វា សម្រាលកូនបានយ៉ាងជោគជ័យ ។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់គេហទំព័រ daillMial បានឱ្យដឹងថា មេស្វា gorilla មួយក្បាលនេះ មានឈ្មោះ Kira អាយុ ១៧ឆ្នាំ ។ Kira ត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលើសុខភាពរបស់វា និងកូន បន្ទាប់ពីសម្រាលរួច ។

ប្រភពដដែលបានបន្តថា នៅក្នុងមន្ទីរសម្រាលរបស់សួនសត្វ Philadelphia Zoo នាង Kira បានចោមរោមដោក្រុមគ្រូពេទ្យធំៗ មកពីមន្ទីរពេទ្យល្បីៗ ហើយក៏មានគ្រូពេទ្យមកពីសកលវិទ្យាល័យ University of Pennsylvania និង Thomas Jefferson University ផងដែរ ។
ក្នុងអំឡុងពេលនេះ Kira និងកូន របសវាដែលទើបសម្រាល កំពុងស្ថិតនៅក្រោមការមើលថែរបស់មនុស្ស ព្រោះពួកគេ (មេស្វា និងកូន) នៅមានសុខភាពមិនទាន់រឹងមាំល្អទេ ៕
យុទ្ធ KBN