កូឡាឡាំពួរ៖ បុគ្គល​ ៦​នាក់​ ដែល​មាន​ទំនាក់​ទំនង​​ ជាមួយ​​ក្រុមហ៊ុន​រដ្ឋាភិបាល​មួយ ​ឈ្មោះ​ GLC បូក​រួម​ទាំង​ ជនជាតិ​ម៉ាឡេស៊ី ៤​នាក់​ផ្សេង​ទៀត​ ត្រូវ​បានគណៈកម្មាធិការ ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី (MACC) ​ចាប់​ឃុំ​ខ្លួន​ ពី​បទ​រំលោភ​បំពាន​អំណាច​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ ​របស់​សារព័ត៌មាន​ Channel News Asia ​នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៧ ខែ​មិថុនា​ ឆ្នាំ​២០១៧។

អនុប្រធាន​គណៈកម្មាធិការ ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី​ លោក Azam Baki បាន​ថ្លែង​ឲ្យ​ដឹង ​នៅ​ថ្ងៃ​នេះ​ថា ជន​ជាប់​ទោស​ខាង​លើ​រួម​មាន​ នាយក​ក្រុមហ៊ុន​ GLC​ លេខាធិការ​ អគ្គ​ហិរញ្ញិក និង​សមាជិក​មួយ​ចំនួន​ទៀត ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​រដ្ឋាភិបាល​មួយ​នេះ​។

លើស​ពី​នេះ​ទៀត​ប៉ូលិស​ កំពុង​តាមដាន​ជន​សង្ស័យ​ ប្រមាណ​ជា ៤៥០​នាក់​ទៀត ជា​បក្ស​ពួក​ប្រព្រឹត្ត​បទ​ល្មើស​។ យ៉ាង​ណា​មិញ​ MACC ​មិន​បាន​បង្ហាញ​មុខ​មាត់​ពិត​ របស់​មេខ្លោង​នោះ​ទេ គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ថា​ ជា​សមាជិក​រដ្ឋាភិបាល​មួយ​រូប​ របស់​ម៉ាឡេស៊ី​ ហើយ​រឿង​ក្ដី​កំពុង​ស្ថិត​ក្រោម ​ការស៊ើបអង្កេត​នៅ​ឡើយ៕

ផ្តល់សិទ្ធដោយ៖ kqube.net