ក្រោយពីព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយអំពីការស្លាប់របស់អតីតពិធីករ សំឡេងធ្ងន់ ដ៏ល្បីល្បាញ លោក អ៊ិត សេដ្ឋា ក្នុងអំឡុងប៉ុន្មានថ្ងៃនេះមក គេឃើញមានបងប្អូន មហាជន ទាំងក្នុង និងក្រៅប្រទេសជាច្រើន ចាប់អារម្មណ៍ និងចង់ដឹង ចង់ឃើញវត្តមាន របស់អតីតភរិយារបស់លោក អ៊ិត សេដ្ឋា ដែលគេស្គាល់ឈ្មោះថា អ្នកស្រី ស សុភា មកចូលរួមរំលែកទុក្ខ និង មករកកូនទាំង៣នាក់ ដែលកំពុងប្រឈមមុខ និងភាពលំបាកខ្វះខាត ។

ជាមួយគ្នានេះ ចំពោះទង្វើ មិនអើពើរបស់អ្នកស្រី ស សុភា ត្រូវបានមហាជនជាច្រើនរិះគន់ យ៉ាងធ្ងន់ធ្ងរ មិនគួរណាចិត្តដាច់ សូម្បីតែកូន ដែលមិនដឹងអ្វីសោះ ក៏ខ្លួនជាម្ដាយទាំងមូល មិនមករក ខណៈដែលលោក អ៊ិត សេដ្ឋា លាចាកលោកទៅហើយ ។

ក្នុងនោះដែរ មានអ្នកអះអាងថា បានដឹងរឿងរ៉ាវគ្រួសារ របស់លោក អ៊ិត សេដ្ឋា និង អតីតភរិយា បាននិយាយឱ្យដឹងថា តាម​ពិតទៅ លោក អ៊ិត សេដ្ឋា បានរៀបការជាមួយភរិយាមុន និងបានចំណងដៃកូន៣នាក់ រួចហើយទើបមករៀបការ ជាមួយអ្នកស្រី ស សុភា ដែលជាអនិកជន រស់នៅសហរដ្ឋអាមេរិក និងជាអ្នករកស៊ីផង ទើបក្រោយពេលលែងលះគ្នាហើយទោះបីជាលោក អ៊ិត សេដ្ឋា ស្លាប់ហើយយ៉ាងណាក្ដី ក៏អ្នកស្រីមិនរវល់ ជាមួយកូនទាំង៣នាក់ នោះដែរ ។

យ៉ាងណាមិញ តាមការលើកឡើង ផ្សេងទៀតបានឱ្យដឹងថា កូនប្រុសស្រី ទាំង៣នាក់នេះ គឺជាកូនបង្កើតរបស់អ្នកស្រី ស សុភា និង លោក អ៊ិត សេដ្ឋា ប៉ុន្តែដោយសារ កាលលែងលះគ្នានោះ មានភាពចម្រូងចម្រាសខ្លាំងពេក ទើបធ្វើឱ្យអ្នកស្រី ចិត្តដាច់ចោលកូន រហូតដល់សព្វថ្ងៃនេះ ។

គួរបញ្ជាក់ដែរថា ខាងលើនេះ គ្រាន់តែជាការលើកឡើង របស់ប្រភពមួយចំនួន ដែលអះអាងថា ដឹងច្បាស់ពីស្ថានភាពគ្រួសារបស់លោក អ៊ិត សេដ្ឋា តែប៉ុណ្ណោះ រឿងរ៉ាវប្រាកដយ៉ាងណានោះ គឺមានតែរង់ចាំការបកស្រាយ ពីអតីតភរិយារបស់គាត់តែប៉ុណ្ណោះ ៕

យុទ្ធ KBN

សូមស្តាប់ការរ៉ាយរ៉ាប់របស់នាយពែកមី ជាមួួយនិងកូនស្រី របស់លោក អ៊ិត សេដ្ឋា ដូចខាងក្រោម ៖