សិល្បៈ ​៖​ គ្រួសារ​សព​លោក​ អ៊ិត សេដ្ឋា​ មាន​បញ្ហា​លំបាក​នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ​ ទើប​តែ​ពេល​លោក​ធ្លាក់​ខ្លួន​ ឈឺ ​រហូត​​ទទួល​មរណភាព​ទើប​រឿង​ទាំង​អស់​នេះ​បាន​លាតត្រដាង​ ។ ដើម្បី​ចូល​រួម​រំលែកទុក្ខ​ និង​សម្រាល​នូវ​ការ​ដោះស្រាយ​ជា​ចាំបាច់​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​ជំនួយ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១​ម៉ឺន​ដុល្លារ​ ដើម្បី​សម្រាល​ការ​លំបាក​ ក៏​ដូចជា​ទំនុកបម្រុង​កូនៗ​របស់​អតីត​ពិធីករ​រូប​នេះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ទម្លាយ​ចេញ​ព័ត៌មាន​ពី​លោក​ ស៊ុយ វណ្ណៈ​ បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​នៅ​មុន​នេះ​បន្តិច​៕ ផ្ដល់សិទ្ធដោយ៖ Kqube