​រាជធានី​ភ្នំពេញ៖ ​មុន​ទទួល​មរណភាព ​ពិធី​ករ​ដ៏​ល្បី​ឈ្មោះ​ លោក អុិត សេដ្ឋា បាន​រៀបរាប់​ពី​អាការៈ​ជំងឺ​​របស់​ខ្លួន​ ខណៈ​ទៅ​ចូល​រួម​ធ្វើ​ជា​ពិធី​ករ​ក្នុង​កម្មវិធី​មួយ​ នៅ​ឯ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ហើយ​​មាន​អាការៈ​មិន​ស្រូវ​ខ្លួន ទើប​លោក​ត្រលប់​មក​ព្យួរ​សេរ៉ូម​នៅ​គេហដ្ឋាន​វិញ​។

​តាម​ការ​លើក​ឡើង​របស់​លោក គឺ​លោក​​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ ​ចំពោះ​អាការៈ​ជំងឺ​នោះ​ បើ​ទោះ​បី​មាន​មិត្ត​ក្រុម​ការងារ​ខ្លះ​បាន​​ប្រាប់​លោក​ថា អាការៈ​ជំងឺ​លោក​ បណ្ដាល​មក​ពី​បែប​នេះ បែប​នោះ​ក្ដី ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ក្រោយ​ជំងឺ​លោក​ អិុត សេដ្ឋា កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នោះ ត្រូវ​បាន​ក្រុម​ការងារ​ និង​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ផង​ដែរ​។

លោក​ អុិត សេដ្ឋា បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង ២​ រសៀល​ ​ថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ​២០១៧ ត្រូវ​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​មេឃុំ​ចៅសង្កាត់​ម្សិលមិញ​នេះ​។ ​បច្ចុប្បន្ន​សព​របស់​លោក​បាន​តម្កល់​នៅ​វត្ត​ឧតរាវត្តី ​ខណ្ឌ​ឫស្សីកែវ ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​៥ ដោយ​គ្រោង​​នឹង​បូជា​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ​តែ​ម្ដង ​នេះ​បើ​យោងតាម​ក្រុម​ការងារ​លោក ហេង ឡុង ប្រាប់​ដល់​ខេឃ្យូប​ នៅ​ព្រឹក​នេះ​។

សូម​ទស្សនិកជន​ទស្សនា និង​ស្ដាប់​​សម្ដី​ចុងក្រោយ​របស់​លោក​ដូច​ខាងក្រោម​នេះ៖​