ក្រោយពីលោក អ៊ិត សេដ្ឋា បានលាចាកលោកនេះទៅ ធ្វើឲ្យអ្នកសិល្បៈជាច្រើន ដែលធ្លាប់តែជិតស្និតជាមួយនិងគាត់ បានបង្ហោះនូវ Status ជាច្រើន បង្ហាញពីការហួសចិត្ត ដោយសារតែលោក បានលាចាកលោកទៅ លឿនខ្លាំងពេក ទទួលយកមិនបាន ព្រោះទើបតែឃើញ មុខគ្នាថ្មីៗស្រស់ៗកាលពីថ្ងៃមុន ។

ខាងក្រោមនេះ គឺជាការផូស បង្ហាញនូវក្តីស្រលាញ់ ក៏ដូចជាសាររំលែកទុក្ខ របស់សិល្បៈករជាច្រើន ដែលបង្ហាញពីការហួសចិត្ត និងសោកស្តាយរូបលោក ៖

អ្នកនាង យុគ ចិន្តា៖
នាងខ្ញុំពិតជាមានក្តីសោកសៅយ៉ាងក្រៀមក្រំដែលអាក់ខានមិនមានវត្តមានក្នុងពិធីបុណ្យសព លោក អុិត សេដ្ឋា ដោយមានការងារចាំបាច់ត្រូវបំពេញនៅសហរដ្ឋអាមេរិក.
តាងនាមនាងខ្ញុំជាមិត្តរួមការងារក្នុងស្ថាប័នទូរទស្សន៌តែមួយ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុនCBS ព្រមទាំងមិត្តសិល្បករនឹងសិល្បការនី ព្រមទាំងមហាជនដែលជាអ្នកគាំទ្រលោក អុិត សេដ្ឋា ទាំងអស់ដែលបានជួយជ្រោមជ្រែងជួយជាបច័្ចយក្នុងពិធីបុណ្យសពលោក អុិត សេដ្ឋា សូមជូនពរឯកឧត្តមលោកជំទាវនឹងសប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ប្រការ ដោយក្តីគោរពពីចំងាយ ពីនាងខ្ញុំ យុគ ចិន្តា

ពិតជាមិនគួរអោយជឿទេថា​ នឹងមានរឿងនេះ​កើតឡើង​ ភ្លាមៗពេកហើយ​ ។ សូមបងប្រុសអញ្ជើញទៅដល់ឋានសុគតិភពកុំបីឃ្លាងឃ្លាត​ ។ ពួកយើងជាសិល្បករ​ សិល្បការិនី​ រួមទាំងបងប្អូនខ្មែរទាំងអស់​ សូមចង់ចាំទុកនូវស្នាដៃ​ និងទេពកោសល្យដ៏ល្អរបស់បងប្រុសនៅក្នុងទំព័រប្រវត្តិសាស្ត្រ​ ?

ឌួង ហ្សូរីដា ៖
?ពិតជាលឿនពេកហើយបងប្រុសអើយ..! ជួបគ្នាចុងក្រោយថ្ងៃការកូនបងគ្រត បងប្រុសតែងតែហៅនិងចំអន់លេងជាមួយប្អូនថា ស្រីស្អាត ស្រីឆ្លាត ស្រីពូកែ ហើយចរិយាល្អទៀត មានទាំងព្រម កើតជាតិណាៗប្រាថ្នាសុំអោយបានសង្សាររឺប្រពន្ធល្អដូចអាហ្សូអញ្ចឹង…!
?អ្វីដែលស្រណោះបំផុតគឺកូនៗត្រូវកំព្រាឳពុកដែលជាបង្គោលគ្រួសារ បងប្រុសទើបរៀបរាប់ប្រាប់រឿងដែលបងពិបាកចិត្ត ហើយអានិតកូនៗថាអស់ផ្ទះនៅហើយ គេរត់ចោលហើយទុក្ខបំណុលអោយទៀត ហើយត្រូវរ៉ាប់រងកូនទាំង៣ ។ កូនប្រុស ជាក្មេងពិការសតិ កូនស្រីទាំង២ នៅក្មេងណាស់កំពុងរៀន ឯម្តាយគាត់ក៏ចាស់ហើយ នៅមើលថែរទួតម្នាក់ទៀត ។ សួរថាតើជីវិតអ្នកទាំង ៥ បានអ្វីជាទីពឹង ? បានលុយណាមកបង់ថ្លៃផ្ទះ ? បានលុយណាទិញអង្គរ ម្ហូបអាហារ ? បានលុយណាទិញថ្នាំសំរាប់កូនប្រុស..? ពិតជាវេទនាពេកហើយព្រះអើយ.,.! អានិតខ្លោចចិត្ត ???

សុខ សុម៉ាវត្តី៖

កញ្ញា ជីជី៖

កញ្ញា យ៉ាទី៖

អ្នកនាង ពេជ្រ សេរីរ័ត្ន៖