ប៉ុន្មាននាទីមុននេះ លោកសាន ប៊ុនធឿន បានបង្ហោះគំនូរមួយសន្លឹក ដែលលោកគូរដោយផ្ទាល់ដៃ ដើម្បីផ្ញើរទៅកាន់ ព្រលឹងរបស់លោក អ៊ិត សេដ្ឋា ដោយចេញពីទឹកចិត្តរបស់លោក និងមនោសញ្ចេតនាដែលគាត់ ធ្លាប់បានរាប់អានគ្នា ជាមួយលោក អ៊ិត សេដ្ឋា អស់រយៈពេលជិត២០ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ លោកក៏បាន Live វីដេអូផ្ទាល់ ក្នុងពេលដែលលោកចាប់ផ្តើមគូរគំនូរនេះផងដែរ ។

លោកបានសរសេរនៅក្នុង Status ជាមួយនិងរូបគំនូរ លោក អ៊ិត សេដ្ឋា ដែលគូរដោយខ្មៅដៃសុទ្ធសាធ ដោយសំណេរដូចខាងក្រោម៖
នេះជាស្នាដៃ វិចិត្រករសាន្ត ប៊ុនធឿន គូររូបលោកអ៊ិត សេដ្ឋា ពិធីករដ៏ឆ្នើមហើយល្បីល្បាញ ប្រចាំប្រទេសកម្ពុជា បានទទួលមរណៈភាពដោយរោគាពាធក្នុងជន្មាយុ ៤៩ឆ្នាំសូមទោសបងប្អូនកល្យាណមិត្ត រូបនេះគូរដោយបច្ចេកទេសត្រេខ្មៅដៃសុទ្ធ រូបនេះគូរនៅពេលយប់ ដូចមិនដូច ក៏សូមអភ័យទោសផង ព្រោះខ្ញុំបោះបង់អាជីពនេះជាង១០ហើយ ខ្ញុំគូរ រូបបងអ៊ិត សេដ្ឋាដោយសារខ្ញុំមានមនោសញ្ចេតនាជាមួយគាត់ ។