(ភ្នំពេញ)៖ បើតាមសេចក្តីរាយការណ៍ ពីមន្ទីរពេទ្យរុស្ស៊ី បានឲ្យដឹងថា លោក អ៉ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះ បានទទួលមរណភាព នៅម៉ោងប្រមាណ២៖២៥នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាមន្ទីរពេទ្យរុស្ស៊ី ទោះបីជាក្រុមគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏មិនអាចសង្គ្រោះបាន ព្រោះតែជម្ងឺរបស់លោក មានសភាពធ្ងន់ធ្ងរ និងដុនដាបខ្លាំងពេក ។

ក្នុងពេលនេះដែរ ក្រុមអ្នកសិល្បករនៅស៊ីធីអិន និងសិល្បៈផ្សេងៗជាច្រើន បាននាំគ្នាមកមើលគាត់ នៅក្នុងមន្ទីរពេទ្យផងដែរ ព្រមទាំងមានសប្បុរសជនជាច្រើន បានផ្ញើរលុយទៅលោក ពែកមី ដើម្បីចូលរួមចំណែក រំលែកទុកក្រុមគ្រួសាររបស់ អ៊ិត សេដ្ឋា ផងដែរ។