កាលពីប៉ុន្មានម៉ោងមុននេះ លោកហេង ប៊ុនលាភ បានបង្ហោះរូបភាព ដ៏ក្រៀមក្រំមួយ ដោយបង្ហាញពីស្ថានភាពលោក អ៊ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះមួយរូប របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ដោយគាត់បាននិយាយនៅក្នុង Status របស់គាត់ថា “ថ្ងៃនេះ ទូរទស្សន៍ CTN បានជួបបងអ៊ិត សេដ្ឋា គាត់បានធ្លាក់ខ្លួនឈឺ ស្គមស្គាំង និងប៉ោងពោះ… ឥឡូវប្រឈមនិងអាយុជីវិត???។

ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ពីស្ថានភាពជំងឺរបស់គាត់ នៅឡើយទេ តែយើងទាំងអស់គ្នា សូមជូនពរឲ្យគាត់ឆាប់ជាពីជម្ងឺ និងមានស្ថានភាពប្រសើរឡើងវិញ ៕