សិល្បៈ ៖ «បេះដូង​ខុស​កាយ​» គឺ​ជា​ពាក្យ​ដែល​បាន​ពោល​ចេញ​ពី​មាត់​របស់​តារា​បង្ហាញ​ម៉ូត​ និង​ពូកែ​ខាង​ច្នៃម៉ូត​ប្លែកៗ​គឺ​កញ្ញា​រំដួល​លិច​ទឹក​ ប្រិយមិត្ត​ប្រហែល​ជា​គិត​ថា​ពាក្យ​មួយ​ម៉ាត់​នេះ​សំដៅ​ទៅ​លើ​គាត់​ចង់​ក្លាយ​ជា​ស្រី​ពិត​ប្រាកដ​ ប៉ុន្តែ​នេះ​មិនមែន​ជា​អ្វី​ដែល​កញ្ញា​ប៉ងប្រាថ្នា​នោះ​ឡើយ។​ អ្វី​ដែល​កញ្ញា​ប៉ង​ធ្វើ​ក្នុង​មួយ​ឆាក​ជីវិត​តែ​មិន
​អាច​សម្រេច​ និង​កើត​ឡើង​បាន​នោះ ​គឺ​កញ្ញា​ចង់​ក្លាយ​ជា​អ្នក​រាំ​របាំអប្សារា​មួយ​រូប​ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ឡើយ​ ដោយ​សារ​តែ​របាំ​អប្សារា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​តែ​នារី​ប៉ុណ្ណោះ​ទើប​អាច​រាំ​របាំ​នេះ​បាន​​ ។

កញ្ញា​បាន​លើក​ឡើង​បែប​នេះ​ក្នុង​កម្មវិធី​ «ស៊ី​អារម្មណ៍​» របស់​ស្ថានីយ​ទូរទស្សន៍​ PNN។ ​ពិត​ណាស់​ ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​បាន​ស្គាល់ ​ រំដួល​លិច​ទឹក ​ដោយ​សារ​តែ​ភាព​ប៉ិនប្រសប់​ ក្នុង​ការ​ច្នៃ​ម៉ូត​ផ្សេងៗ​របស់​កញ្ញា ​ដែល​
ធ្វើ​ពី​ផលិតផល​របស់​ខ្មែរ​ និង​មិន​ងាយ​មាន​នរណា​ម្នាក់​អាច​ធ្វើ​ដូច​កញ្ញា​បាន​ ទើប​ធ្វើ​ឲ្យ​កញ្ញា​មាន​ភាព​ល្បី​ល្បាញ​រហូត​មក​ដល់​បច្ចុប្បន្ន​។ កញ្ញា​បាន​និយាយ​ថា​៖ «អ្វី​ដែល​ខ្ញុំ​ធ្វើ​ឡើង​មក​នេះ​មិន​ដែល​បាន​ប្រាក់​ចំណេញ​សូម្បី​តែ​មួយ​រយ​លុយ​ខ្មែរ​ គឺ​មាន​តែ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​នាង​ខ្ញុំ​ធ្វើ​ដោយ​សារ​តែ​ក្តី​ស្រ
ឡាញ់ ​និង​បេះដូង​របស់​នាង​ខ្ញុំ​»។

កញ្ញា​បន្ថែម​ថា៖​ «នាង​ខ្ញុំ​គិត​ថា​ បើ​សិន​ជា​នាង​ខ្ញុំ​មិន​ធ្វើ​ តើ​មាន​អ្នក​ណា​ធ្វើ​? ហើយ​បើ​សិន​ជា​នាង​ខ្ញុំ​គិត​តែ​ចង់​បាន​ផលប្រយោជន៍​ អ្វី​ទាំង​អស់​នេះ​មិន​អាច​ចេញ​មក​បាន​ទេ»​។ នៅ​មាន​កិច្ច​សម្ភាសន៍​ដ៏​ជក់ចិត្ត​ជា​ច្រើន
​ទៀត​ទាក់ទង​នឹង​កញ្ញា​រំដួល​លិចទឹក​ ដែល​នឹង​ត្រូវ​បង្ហាញ​ជូន​ក្នុង​កម្មវិធី​ «ស៊ី​អារម្មណ៍​» របស់​ស្ថានីយ​ទូរទស្សន៍​PNN​ នៅ​ថ្ងៃ​អាទិត្យ​ ទី​០៤​ ខែ​មិថុនា ​ឆ្នាំ​២០១៧ ​ស្អែក​នេះ​ វេលា​ម៉ោង​ ១១:០០ ​ដល់​ម៉ោង​ ១១:៣០​នាទី​ព្រឹក​៕ ផ្ដល់សិទ្ធដោយ៖ kqube