ភ្នំពេញ៖ បុរសម្នាក់ជូនប្រពន្ធមកសម្រាលកូននៅមន្ទីរពេទ្យកាលម៉ែត្រ លោកគ្រូពេទ្យប្រាប់ថាត្រូវតែវះ ពេលនោះក្រុមគ្រួសារក៏យល់ព្រមឱ្យវះ ប្រើពេលអស់ ២ដងទើបយកកូនបាន តែសំណាងអាក្រក់ ម្តាយត្រូវស្លាប់ ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២នឹង០០នារំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចមន្ទីរពេទ្យកាលម៉ែត្រស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀង រ៉ាវី ភេទស្រី អាយុ ៣៥ឆ្នាំ មានមុខរបរជាងដេរខោអាវនៅផ្ទះ មានស្រុកកំណើត នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ចំនែកឯប្តីវិញមានឈ្មោះ ជុំ សាវុធ ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខM116 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មាន ពីប្តីរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុប្រពន្ធរបស់គាត់បានឈឺពោះគ្រប់ខែ ហើយគាត់ក៏បានដឹកប្រពន្ធរបស់គាត់មកសម្រាល់កូននៅមន្ទីរពេទ្យកាល់ម៉ែត្រពីព្រោះនឹងឃើញថា មន្ទីរពេទ្យនេះវាទំនើប ហើយដល់ម៉ោង ២រំលងអាធ្រាត្រ ប្រពន្ធរបស់ឈឺពោះខ្លាំងទៅៗ ដល់ពេលចូលទៅសម្រាល លោកគ្រូពេទ្យបានប្រាប់ថា ប្រពន្ធគាត់ត្រូវតែវះ ដូចនេះ គាត់រួមនឹងក្រុមគ្រួសារ បានពិភាគសារគ្នា ក៏យល់ព្រមតាមលោកគ្រូពេទ្យ ដល់ពេលដែលចូលវះយកកូនលើកទី១ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះហូរឈាមច្រើនពេក អាចមានគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវតែឱ្យសាច់ញាតិដើររកឈាម លុះពេលដែលក្រុមគ្រួសាររបស់ជនរងគ្រោះរកឈាមបានហើយ ក៏លោកគ្រូពេទ្យបន្តការវះយកកូនបានសម្រេច ។

ភ្លាមៗនោះ ដែរ ម៉ោងប្រហែល០១យប់ជាង ក៏គ្រូពេទ្យបានប្រាប់ប្តីរបស់ជនរងគ្រោះថា ប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ប្តីរបស់ជនរងគ្រោះគាត់ក៏សូមណូមពរដល់ក្រសួងសុខាភិបាលមេត្តាជួយរកយុត្តិធម៌ឱ្យប្រពន្ធរបស់គាត់ផង ដល់ពេលគាត់រៀបរាប់ប្រាប់មក ធ្វើអោយអ្នកធ្វើដំណើរឆ្លងកាត់អាណិតក៏ជួយជាថវិការម្នាក់ ១០ម៉ុីនរៀល ខ្លះ៥ម៉ុីន ២ម៉ុីនរៀលចំនែកឯកូនរបស់គាត់ កើតមកមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ គឺជាកូនស្រី ។

ក្រោយពេលកើតហេតុ សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ខេត្តព្រៃវែង ៕ សហការី KBN-LIVE.com