កីឡា​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​​ ​ ចាន់​ វឌ្ឍនាកា ​នៅ​មុន​នេះ​​បន្តិច​បាន​​ផ្ញើ​សារ​មួយ​យ៉ាង​ខ្លី ​តែ​ពិត​ជា​មាន​ន័យ​ ជូន​មិត្ត​គាំទ្រ​របស់​ខ្លួន​ ដើម្បី​ស្នើសុំ​ឲ្យ​ពួក​គេ​ចូលរួម​ជួយ​ជំរុញ​​គាំទ្រ​​​​​ ឲ្យ​កុមារី​ពលរដ្ឋ​​ខ្មែរ​នៅ​តាម​ស្រុកស្រែ​ចម្ការ​​ ឬ​កុមារី​ទាំងអស់​នៅ​កម្ពុជា​ ​បាន​រៀន​ចប់​ មុន​ក្លាយ​ជា​ម្តាយ​។ សារ​ខ្លី​របស់​ វឌ្ឍនាកា​ នោះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖

​​​​​”ថ្មីៗ​នេះ ​ខ្ញុំ​ធ្លាប់​បាន​ជួប​ក្មេង​ស្រី​ម្នាក់​ដែល​មាន​អាយុ ​១​៦​ឆ្នាំ​។ នាង​មាន​បី​ក្មេង​ស្រី​តូច​ដែល​មាន​អាយុ​ប្រហែល​ជា​៦​ខែ​​នៅ​ក្នុង​ដៃ។​ ដំបូង​ខ្ញុំ​គិត​ថា​ ក្មេង​ស្រី​តូច​នោះ ​គឺ​ជា​ប្អូន​នាង​ ប៉ុន្តែ​នាង​ប្រាប់​ថា ​ក្មេង​ស្រី​តូច​នោះ ​គឺ​ជា​កូន​របស់​នាង​។ ​

ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​មែនទែន ​ដោយ​សារ​តែ​អាយុ​ត្រឹម​នាង​ គួរ​តែ ​ទៅ​សាលារៀន​ និង​លេង​ជាមួយ​មិត្តភ័ក្ដិ​។ ​ក្មេង​ស្រី​ នោះ​មិន​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន​ទេ​ ដោយ​សារ​តែ​នាង​មិន​មាន​ជម្រើស​។ នាង​គឺ​ត្រូវ​មើល​ថែ​កូន​ និង​ធ្វើ​កិច្ច​ផ្ទះ​សម្បែង​។ ​

ខ្ញុំ​សង្ឃឹម​ថា​ យើង​ទាំង​អស់​គ្នា​ អាច​ធានា​ថា​ កុមារី​ទាំង​អស់​រៀន​ចប់​ មុន​នឹង​ពួកគេ​ក្លាយ​ជា​ម្តាយ​។​​ យើង​រួមគ្នា​ធ្វើ​ឲ្យ​ការងារ​នេះ ​សម្រេច​បាន​! ​សូម​ជួយ​ស៊ែរ ​និង​ឡាយ​ផេក​របស់​អង្គការ​សង្គ្រោះ​កុមារ​ ប្រសិន​បើ​អ្នក​ចង់​ឃើញ​កុមារី​អភិវឌ្ឍ​សក្ដានុពល​របស់​គេ​បាន​ពេញ​លេញ​” ៕ ផ្ដល់សិទ្ធដោយ៖ Kqube