បាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង កាលពី​រសៀល ថ្ងៃទី១ ខែឧសភា​ឆ្នាំ២០១៧ នៅ​ចំណុច​ក្រុមទី៥៦ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង​ស្រុក​ថ្មគោល​ បណ្ដាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា សាកសព​បុរសរងគ្រោះ​ទាំង ៣​នាក់ ខាងលើនេះ ទី ១ ឈ្មោះ​ជា វិ​យោ ​អាយុ ១៨ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​ សំរោង​ឃុំ​តាពូង​ស្រុក ថ្មគោល​ខេត្តបាត់ដំបង ទី ២ឈ្មោះ​លី ដា​វ៉ាន់​អាយុ ១៧ឆ្នាំ​រស់នៅ​ភូមិ​គោក​ក្តួច ​ឃុំ​តាពូង​ស្រុក​ថ្មគោល ​និងទី៣ ឈ្មោះ ប្រាថ្នា អាយុ ២០ឆ្នាំ ​នៅ​ភូមិ​គោក​ក្តួច ​ឃុំ​តាពូង​ស្រុក​ថ្មគោល ។​

តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ហើយមាន​រថយន្ត ១គ្រឿង​ពាក់​ស្លាក​លេខ ​ភ្នំពេញ​2Y-2809 បើកបរ​យ៉ាង​លឿន​មកពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ខាងជើង ​ពេល​នោះគេ​បាន​ដឹងថា រថយន្ត​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ​ដែល​នៅ​ពីមុខ ​ក៍​ជ្រុល​ទៅ​ឆ្វេង​ដៃ​បុក​អ្នកជិះ​ម៉ូតូ​ទាំងបី​នាក់​មួយ​ទំហឹង​តែម្ដង ៕

សហការី KBN-LIVE.com